ភ្នំពេញ ៖ កាលពីចុងឆ្នាំ២០១៨ សមាជិកក្រុមតារាចម្រៀង Original «ក្មេងខ្មែរ» ម្ចាស់បទ «បុណ្យភូមិ» គឺលោក កៅ ពន្លឺ បានបាត់រថយន្តដែលជាកម្លាំងញើសឈាមរបស់លោកម្ដងរួចមកហើយ ស្រាប់តែប៉ុន្មានម៉ោងមុននេះមានប្រភពមួយបានឲ្យដឹងថា រថយន្តនេះបានបាត់ម្ដងទៀតហើយនៅម្ដុំផ្លូវ៣១០កែង១៦៣។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមការងារវិទ្យុ ABC បានសរសេររៀបរាប់រឿងរ៉ាវគួរឲ្យសោកស្ដាយនេះយ៉ាងដូច្នេះថា «ក្រុមក្មេងខ្មែរ បានបាត់ឡាន ព្រុស ពណ៌ស ស្លាកលេខ ភ្នំពេញ 2AE-3624 បាត់ចេញពី ម្ដុំផ្លូវ 310កែង 163 សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង1យប់»៕