ភ្នំពេញ ៖ មនុស្សជាច្រើនតែងនិយាយ អ្នកសិល្បៈជាមនុស្សរបស់មហាជន បើសិនពួកគេបង្ហាញមុខមាត់ ឬមានក្រុមគ្រួសាររួច កេរ្តិ៍ឈ្មោះរបស់ពួកគេ មិនសូវល្បីល្បាញដូចកាលនៅលីវប៉ុន្មានទេហេតុផលទាំងអស់នេះហើយ ទើបធ្វើឲ្យពួកគេសម្រេចចិត្ត លាក់លៀមរឿងរ៉ាវជីវិតគូពីមហាជន។

ប៉ុន្តែបើក្រលេកទៅមើលតារាប៉ុន្មានដួងនេះវិញក្រោយពីបង្ហាញពីសកម្មភាពជីវិតគូរបស់ពួកគេយ៉ាងផ្អែមល្ហែមរួចមក ហាក់កាន់តែធ្វើឲ្យពួកគេមានប្រជាប្រិយភាពរឹតតែខ្លាំងលើសដើមទៅវិញ ហើយក៏ត្រូវបានអ្នកគាំទ្រសំណូមពរឲ្យ តារាទាំងអស់នោះបង្ហាញរូបថតគ្រួសារ កាន់តែច្រើនទៀតផង៕