ត្បូងឃ្មុំ ៖ លើគណនីហ្វេសប៊ុក ស៊ីម ចាន់ស៊ី បាននាំយករូបភាពប៉ុន្មានសន្លឹកដ៏សែនស្លុតចិត្ត និងមិនធ្លាប់មានពីមុនមក ដោយទឹកជំនន់បានវាយលុកលិចលង់ផុងអស់អារាម ផ្ទះសំបែងពលរដ្ឋគ្មានសល់ដូចទឹកទន្លេ ឃើញតែចុងសម្រាមអណ្ដែតលឹមៗដូចផ្ការីក ព្រមទូកព្រោងព្រាតឆ្លៀតជញ្ជូនរបស់របរប្រើប្រាស់ទៅទីទួលសុវត្ថិភាពពីអ្នកភូមិ នៅថ្ងៃទី១១ ខែកញ្ញានេះ ។

ដោយប្រភពខាងលើបានភ្ជាប់ឱ្យដឹងបន្ថែមពីរូបភាពថា «គ្រោះទឹកជំនន់កំពុងវាយប្រហារខេត្តត្បូងឃ្មុំ និងធ្វើឱ្យស្រុកមួយចំនួនស្ថិតក្នុងខេត្តត្បូងឃ្មុំ កំពុងតែរងការលិចទឹកយ៉ាងខ្លាំង ក្នុងនោះមានសាលារៀនបឋមសិក្សា ហ៊ុនសែន រកាធំ និង វត្តអារាមភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានលិចលង់ទាំងស្រុង»៕