ព្រៃវែង ៖ លើគណនីហ្វេសប៊ុកមួយឈ្មោះ ធួន ជាតិ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៃប្ដីប្រពន្ធមួយគូកំពុងតែល្បីសុះសាយដូចតួកុនហូលីហ្វូដ ដែលជាមុខសញ្ញាដ៏ធំនៅក្នុងតំបន់ផ្សារកំពង់ត្របែក ខេត្តព្រៃវែង តែងបោកលុយប្រជាពលរដ្ឋជិតឆ្ងាយរាប់សិបនាក់ គ្មានអាសូរមុខមាត់អ្នកមានគុណទាំងទ្វេ ខំបង្កើតកំណើតជាមនុស្សសង្ឃឹមកូនល្អលើកកិត្តិយសសងគុណ តែបែរជាដើរផ្លូវសង្គមស្អប់ខ្ពើមទៅវិញ។

ដោយក្នុងអារម្មណ៍កំពុងតែខឹងក្ដៅដូចភ្លើង ប្រភពក៏បានរៀបរាប់យ៉ាងដូច្នេះថា «ពីរនាក់ប្តីប្រពន្ធនេះបានបោកលុយបងប្អូននៅផ្សារកំពង់ត្របែក មិនតិចទេបងប្អូនមើលមុខទៅ» ជាមួយគ្នានោះដែរ មហាជនជាច្រើនបានបញ្ចេញមតិមិនពេញចិត្ត និងសូមឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ច មេត្តាស្រាវជ្រាវឱ្យបានច្បាស់ ដើម្បីចាត់ការតាមសន្តិវិធី៕