ភ្នំពេញ ៖ កម្មវិធីប្រគំតន្ត្រីនៅទឹកដីកូរ៉េខាងត្បូង នឹងកើតឡើងយ៉ាងអស្ចារ្យ ក្រោម​វត្ត​មា​ន​តារា​ចម្រៀងល្បីៗ កំពូលប្រចាំស្រុកខ្មែរ បើតាមការបង្ហោះរបស់លោក យឹម តា​ស្រ​ង់ ​បានសរសេរថា ជួបគ្នានៅកូរ៉េប៉ុន្មានថ្ងៃទៀតនេះបងប្អូន គឺថ្ងៃទី13នៅអាន់សាន់ ប្រគុំ​ត​ន្រ្តីផ្ទាល់ ជួបជាមួយកំពូលតារាចម្រៀង ។

ក្នុងនោះដែរលោកក៏បានបង្ហាញពីឈ្មោះកំពូលតារាចម្រៀងដូចជា លោក ព្រាប សុវត្ថិ ខេម គូម៉ា អ៊ីវ៉ា TEMPO វណ្ណដា Mr អូន សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ សុវត្ថិ សេរីវុឌ្ឍ និងក្រុមតន្រ្តីករចចកសមុទ្រ ដែលបង្ហាញនេះសុទ្ធសឹងជាកំពូលតារា​ចម្រៀងពីចំ​ណាត់​ថ្នា​ក់ A និង B ប្រចាំស្រុកខ្មែរ ។ កម្មវិធីប្រគំតន្ត្រីខាងលើ ទទួលបានការឧប​ត្ថម្ភផ្ដាច់​មុខ​ដោ​យបុរី ឡេង ណាវ៉ាត្រា ៕