ភ្នំពេញ ៖ កាន់តែក្ដៅគគុកដូចភ្លើងដុតរោលឱរា ក្ដីបុគ្គលមួយក្រុមដែលលួចថតក្រុមសិល្បករខ្មែរទាំងគ្មានការអនុញ្ញាត ព្រមប្រមាថកាតដៀលពូជសាសន៍ខ្មែរមិនថ្លៃថ្នូរ ជាហេតុធ្វើឱ្យមហាជនស្ទើរតែមួយនគរ កើតជាកំហឹងពុះកញ្ជ្រោលចង់ឱ្យសមត្ថកិច្ច ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការឱ្យសក្ដិសម ចំពោះបុគ្គលរមិលព្រើលគ្មានសាសន៍ ដូចក្មេងទំនើងឥតដូនតាប្រដៅ ទាំងនេះកុំបីខាន ។

យ៉ាងណាមិញ នៅមុននេះបន្តិចលោកចាងហ្វាង សាន្ដ ប៊ុនធឿន បានចេញមុខប្រកាសក្ដែងៗនៅលើបណ្ដាញសង្គម បើសមត្ថកិច្ចចាប់បានបុគ្គលមួយក្ដាប់តូចដែលដៀលពូជសាសន៍ខ្មែរ និងឧបត្ថម្ភប្រាក់ចំនួន២០០០ដុល្លារ ដើម្បីជាការលើកទឹក។ ដោយឯកឧត្ដមបណ្ឌិត ABC សាន្ដ ប៊ុនធឿន បានបញ្ជាក់យ៉ាងដូច្នេះថា «លោកចាងហ្វាង សាន្ត ប៊ុនធឿន ប្រកាសលើកទឹកចិត្តជូនប្រាក់រង្វាន់២០០០ដុល្លារ ដល់សមត្ថកិច្ចដែលចាប់អ្នកដែលដៀលពូជសាសន៍ខ្មែរ ករណីទំនាស់គ្នាជាមួយក្រុមតារា»៕