ភ្នំពេញ៖ ថ្មីៗអ្នកនាង ចន ច័ន្ទលក្ខិណា និងជាប្រធានសមាគមសិល្បករខ្មែរ ទាំងបង្ហាញពីសកម្មភាពដ៏មមាញឹកនិងកិច្ចការសង្គមនិងដើម្បីសិល្បៈ។ ទន្ទឹមនឹងភាពមមាញឹកនេះ ក៏មានហ្វេសប៊ុកឈ្មោះ គង់ រ៉ាយ៉ា ធ្វើការវាប្រហារដោយពាក្យសំដីធ្ងន់ៗ ដាក់ន័យស្អប់អ្នកនាងផង។
តែយ៉ាងណាផ្ទុះនិងមនសិការ បែបទុទ្ទិដ្ឋិនិយមរបស់ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ គង់ រ៉ាយ៉ា នោះ នៅលើបណ្តាញសង្គមគេឃើញមានការលើកសរសើរច្រើន និងការឲ្យតម្លៃលើការតស៊ូ របស់តារាភាពយន្តរហូតមានការបោះឆ្នោតគាំទ្រធ្វើជាប្រធានសមាគមសិល្បៈករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងមានអ្នកខ្លះក៏ពោលថា គាត់ដូចជាទេវតាឋានកណ្តាល។
សារដែលលើកសរសើរនោះ ក៏បានរ៉ាយរ៉ាប់យ៉ាងដូច្នេះថា «អ្នកណាគិតយ៉ាងម៉េចខ្ញុំអត់ដឹងទេ អ្វីដែលខ្ញុំដឹងនោះគឺគាត់ជាមនុស្សស្រីម្នាក់ដែលរឹងមាំ ក្លាហាន ពុះពារជំនៈ គ្រប់ឧបសគ្គ ហត់នឿយច្រើន ជួយយកអាសារដោយមិនគិតពីការតបស្នង »។ បន្ថែមពីសារលើកមកបង្ហាញពីគុណសម្បតិ្តដ៏ច្រើនមហិមានោះ ក៏មានសារពោលអាណិតផងដែរ ដែលថា ត្រង់ពេក ចេះអធ្យាស្រ័យ យោគយល់មនុស្សគ្រប់គ្នា តែងតែផ្តល់ភាពកក់ក្តៅ ក្តីស្រលាញ់កំលាំងចិត្តដល់អ្នកដទៃ»។
យ៉ាងណាម៉ិញ មានអ្នកគាំទ្រមិនតិចទេ ហាក់បង្ហាញពីចេតនាដឹងមុនថា អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងដំណើរដ៏សស្រាក់និងការងារសង្គមរួមនឹងការងារមនុស្សធម៌ក្នុងនាទីជាអ្នកដឹកនាំសិល្បៈ ក៏មិនអាចគេចផុតពីការរិះគន់។ ក្នុងនោះដែរក៏មាន មតិអ្នកគាំទ្រ បង្ហាញឲ្យដឹងទៀតថា «ប្រាប់ហើយប្រាប់ទៀតថា ចែឯងគឺជាផ្ទាំងស៊ីប របស់មនុស្សគ្រប់គ្នាតែកុំខ្វល់អីណាចែ ដឹងអត់ពេលចែសើចបែបនឹងចែស្រស់នឹងគួរអោយស្រលាញ់ខ្លាំងណាស់ណាទេវតាឋានកណ្តាល»។
