ភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេង កញ្ញា វីរៈ និច នាពេលបច្ចុប្បន្ននេះ កំពុង​តែទទួ​ល​បា​ន​ការគាំទ្រយ៉ាងខ្លាំង ពីមជ្ឈដ្ឋានមហាជន ជាមួយបទច​ម្រៀងជាមួយនឹង​ចម្រៀងជា​ច្រើន សុទ្ធសឹងតែទទួលកាគាំទ្រ ជាពិសេសគឺចង្វាក់ញាក់កន្ដ្រាក់អារម្មណ៍តែម្តង។

អ្វីដែលពិសេស ស្របពេលនេះដែរ វីរៈ និច ធ្វើឲ្យហ្វេនៗរបស់នាង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី​បង្ហោះរូបភាពអមមក ជាមួយនឹងរថយន្តដ៏ថ្មីស្រឡាងមួយគ្រឿង។ បន្ថែមពី​នេះ​ដែ​រ មុនឆ្នាំ២០២០មកដល់ក្មួយស្រី ខាន់ ជេមស៍ ទទួលបានភាពជោគជ័យខ្លាំង ដោយ​ទើ​ប​តែទិញរថយន្តម៉ាក Tundra ដែលមានតម្លៃ មិនថោកប៉ុន្មានទេ ធ្វើឲ្យអ្នកគាំទ្រសរ​សើរ ដល់នាងគ្រប់គ្នា ដែលខំរកលុយដែលជា កម្លាំងញើសឈាមផ្ទាល់ខ្លួនបែបនេះ៕