ឧត្ដរមានជ័យ ៖ ក្នុងហេតុការណ៍ដ៏រន្ធត់មួយដែលកើតនៅលើទឹកដីប្រទេសថៃកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលបណ្ដាលឱ្យមនុស្ស៥នាក់ស្លាប់ និង៧នាក់ទៀតរបួសធ្ងន់ស្រាល តែអ្វីដែលធ្វើឱ្យមហាជនស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន អង្រួលដល់អារម្មណ៍ភ័ណ្ឌភាំងស្រឡាំងកាំង បន្ទាប់ពីបានលេចឮដំណឹង សព៣នាក់ជីដូនរួមទាំងចៅ មិនត្រូវបានស្គាល់អត្តសញ្ញាណ ត្រូវបូជាបញ្ជូនគ្នា ដោយប្រើមេនត្រឹមតែពីរ គឺមេនមួយសម្រាប់បូជាជីដូន និងចៅប្រុសស្រីពីរនាក់ត្រូវបូជាមេនមួយចូលគ្នា ដែលបូជានៅភូមិព្រិចត្បូង ឃុំតាផូ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមប្រភពបានឱ្យដឹងថា សពជនរងគ្រោះទាំង៣នាក់នាក់ខាងលើ ក្នុងនោះមានជីដូនម្នាក់ ចៅស្រីចំនួន២នាក់ និងចៅប្រុសម្នាក់ ហើយគ្រោងធ្វើពិធីបូជាលើមេនចំនួន២ ដោយមេនមួយបូជាសព២នាក់នៅយប់ថ្ងៃទី១៤ កញ្ញា ៕