ភ្នំពេញ ៖ ក្រោយពីបុគ្គលមួយក្រុមបានប្រមាថកាតដៀលពូជខ្មែរមិនថ្លៃពេញៗមាត់ គ្មានក្រែងរអែងខ្លាចញញើតនៅព្រលានយន្ដហោះប្រទេសម៉ាឡេ កាលពីយប់ថ្ងៃទី១២ ខែកញ្ញាកន្លងទៅនេះ ដែលបណ្ដាលឱ្យមហាជនថ្កោលទោសគ្មានសំចៃ រហូតដល់លោកចាងហ្វាង សាន្ដ ប៊ុនធឿន ប្រកាសឧបត្ថម្ភប្រាក់ចំនួន២ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត ដល់សមត្ថកិច្ចចាប់អូសកជនតិរច្ឆានភ្លេចកំណើតជាតិសាសន៍ទាំងនោះមកផ្ដនទាទោសឱ្យខាងតែបាន។

ដូចគ្នានេះដែរ លើគណនីហ្វេសប៊ុកឈ្មោះ Maa Lisa ក៏ផ្ទុះកំហឹងដូចគេចាក់សាំងដុតលើប្រាណ ហ៊ានប្រកាសលះបង់កេរ្ដិ៍ម្ដាយរយៈពេល១ឆ្នាំ ដល់សមត្ថកិច្ចដែលចាត់ការលើបុគ្គលអត់កំណើតទាំងនោះបាន។ ដោយម្ចាស់គណនីរូបនេះ បានរៀបរាប់ថា «មិនចង់បញ្ចេញយោបល់ទេ តែទ្រាំអត់បាន បងៗប្រុសណា ដែលចាប់បុគ្គលដែលដៀលពូជខ្មែរ នៅព្រលានយន្តហោះហ្នឹងចូលគុកបាន ខ្ញុំស្ម័គ្រចិត្ត ប្រគល់ខ្លួនអោយ១ឆ្នាំ ខឹងណាស់ ហែងមានសិទ្ធិអី បានជាហែងមកដៀលពូជខ្មែរដ៏ល្អរបស់អញ»៕