ភ្នំពេញ ៖ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលគេធ្វើពិធីកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ហើយថ្ងៃ១៥រោចហៅថាបុណ្យភ្ជុំ គេប្រារព្ធពិធីបុណ្យនេះឡើងដើម្បីឧទ្ទិសកុសលជូន ញាតិមិត្តដែលបានចែកឋានទៅបរលោក។

ក្នុងនោះផងដែរតារាចម្រៀងប្រុសលោក វណ្ណា សក្ដិ បានបង្ហោះរូបភាពជាច្រើនសន្លឹក ខណៈម្ដាយជាទីស្រឡាញ់កំពុងស្រោចទឹកជម្រះឧបទ្រពចង្រៃ និងនាំមកនូវសិរីសួស្ដី អមដោយសំណេររៀបរាប់យ៉ាងដូច្នេះថា៖«ថ្ងៃបិណ្ឌទីមួយ សុំអោយព្រះរស់ ស្រោចទឹកអោយកូនមានសេចក្តីសុខសប្បាយ ជួបតែ មនុស្សល្អៗ ទៅណាមកណាសូមអោយមានសុវត្ថិភាព ប្រាថ្នាអ្វីៗសូមអោយ បានសម្រេចដូចបំណង»៕