ក្រចេះ ៖ ឃាត់ខ្លួនបុរសល្មោភកាមជាឪពុកមាម្នាក់ ដែលបានចាប់រំលោភក្មួយស្រីចំនួន៤នាក់ជាបន្តបន្ទាប់ ខណៈក្មេងស្រីជនរងគ្រោះទាំងអស់សុទ្ធតែមិនទាន់គ្រប់អាយុ និងជាក្មេងជាកំព្រាម្ដាយ ឪពុក ដែលរស់ជ្រកកោនក្រោមដំបូលរបស់ខ្លួន សង្ឃឹមបានសុខសាន្ដត្រាន តែបែរត្រូវជួបរឿងដ៏អាម៉ាសបែបនេះទៅវិញ។

ប្រភពបានឱ្យថា ជនសង្ស័យឈ្មោះ អេង លីម៉េង អាយុ៥១ឆ្នាំ មានទីលំនៅភូមិព្រែកប្រសព្វកណ្ដាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចាប់រំលោភក្មួយរបស់ខ្លួនបួននាក់ជាបន្តបន្ទាប់ជាច្រើនឆ្នាំ ហើយទើបតែបែកធ្លាយនៅពេលថ្មីៗនេះ ដោយក្មេងស្រីរងគ្រោះទ្រាំទ្រលែងបាន និងទង្វើដ៏ស្មោកគ្រោកនេះ។

តាមសម្ដីលោកស្រីវរសេនីយ៍ឯក នៅ រតនា ស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជន បានបញ្ជាក់ដែរថា ក្មេងស្រីទាំង ៤នាក់ សុទ្ឋតែត្រូវជនសង្ស័យចាប់រំលោភបានសម្រេច មានរយៈពេលជាច្រើនឆ្នាំមកហើយ ពួកគេមិនហ៊ានទម្លាយរឿងនេះ ដោយសារខ្លាចការគម្រាមសម្លាប់របស់ជនសង្ស័យ ហើយបច្ចុប្បន្នជនសង្ស័យក៏ត្រូវបាននគរបាលឃាត់ខ្លួនមកសាកសួរ ខណៈក្មេងស្រីរងគ្រោះទាំង៤នាក់កំពុងត្រូវបានសង្រ្គោះ ៕