ភ្នំពេញ ៖ ពិធីការិនីសម្លេងពិរោះសាច់ស្រស់សខ្ចី ដែលមានសម្រស់ស្រស់ស្អាតបែបធម្មជាតិ កញ្ញា ហ៊ិន ចាន់និរ័ត្ន ហាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ រាល់ពេលដែលនាងបញ្ចេញរូបភាពតាមបណ្តាញសង្គមម្តងៗ គឺតែងតែត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីសម្រស់របស់នាង។

យ៉ាងណាមិញ កាលពីថ្មីៗនេះនាងបានបង្ហោះរូបភាពមួយសន្លឹក ស្ថិតក្នុងទឹកមុខញញឹមស្រស់ គ្រងដោយឈុតកូនក្រមុំ និងតុបតែងខ្លួនយ៉ាងស្រស់ស្អាតស្ទើរដូចស្រីសួគ៌ អមដោយសំណេរយ៉ាងដូច្នេះថា «ឲ្យតែបានតែងស្អាត ចេះតែចង់ការ» ក្នុងនោះផងដែរអ្នកគាំទ្រម្នាក់បានចូលទៅជម្រុញចិត្តបែបលេងសើចថា« ឆាប់ការទៅកុំនៅយូរពេកមិត្តភក្តិអូនការអស់ហើយ»៕