កូរ៉េ ៖ កាន់តែក្ដៅគគុកដូចភ្លើងដុតរោលឱរា ក្រោយបុគ្គលមួយក្រុមដែលលួចថតក្រុមសិល្បករខ្មែរទាំងគ្មានការអនុញ្ញាត រួមប្រមាថកាតដៀលពូជខ្មែរមិនថ្លៃថ្នូរ ព្រមទាំងហ៊ានហាមាត់ឃាត់មិនឈ្នះ ដូចខ្លួនអ្នកលេងបោះសម្ដី សង់ជំងឺចិត្ត និងសុំទោស តែចិត្តខ្ពើមរអើមជាតិសាសន៍ ជាហេតុធ្វើឱ្យមហាជនស្ទើរតែមួយនគរ កើតជាកំហឹងពុះកញ្ជ្រោលចង់ឱ្យសមត្ថកិច្ច ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការឱ្យសក្ដិសម ចំពោះបុគ្គលរមិលព្រើលគ្មានសាសន៍ ដូចក្មេងទំនើងឥតដូនតាប្រដៅ ទាំងនេះកុំបីខាន ។

ខណៈមកដល់ម៉ោងនេះលោក ហេង ឡុង ក៏បានដាក់ពាក្យបណ្ដឹងប្ដឹងបុគ្គលភ្លេចកំណើតទាំងនេះ ទាំងនៅប្រទេសកូរ៉េ និងប្រទេសកម្ពុជា រូចជាស្រេច។ មិនតែប៉ុណ្ណោះ នៅមុនបន្តិចលោក ហេង ឡុង ក៏បានប្រកាន់ជំហរយ៉ាងមុតមាំ ក្នុងនាមជាជនរងគ្រោះថា «ប្តឹងលើកនេះ ជាយុទ្ធនាការលប់បំបាត់ពាក្យថា «ពូជខ្មែរ មិនថ្លៃថ្នូរ» សុំផ្តាំទៅវិញផង អត់ទទួលសំណងទេ ប៉ុន្តែអោយចំប៉ីខ្មៅមានយុត្តិធម៌ដោយស្មើភាព»៕