អ្នកណាខុសប្រាកដ? ៖ វេរលុ​យឲ្យ​ច្រ​​ឡំមួយពាន់ដុល្លារ បែរស្រី​ស្រ​ស់​​​​​​​​ថាទទួល​តែជាង១០ម៉ឺនរៀល

0
497

ភ្នំពេញ ៖ រឿងរ៉ាវដ៏មហាហួសចិត្តធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបញ្ចេញម​តិ​​ក្នុង​ការរកខុសត្រូវផ្សេងៗគ្នា ខណៈ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mrr Chhun បាន​ឲ្យ​ដឹ​ងទាំងតឹងចិត្តថា «ខ្ញុំច្រឡំវេរលុយចេញ 1000$ ប៉ុន្តែខាងនារីម្នាក់នោះ នាងថា​នា​ងទ​ទួ​​​​​​ល​លុយបានតែ 12 ម៉ឺនរៀលប៉ុណ្ណោះ»។

ចំណែកស្រីស្រស់សម្រស់គាប់មានហុងស៊ុយទទួលលុយពាន់ទាំងមិនបាច់ប្រឹងនេះក៏ត្រូ​​​វម្ចាស់គណនីខាងលើបកអាក្រាតខ្ទេចគ្មានទុកមុខឲ្យទៀតថា «ខ្ញុំចង់ឲ្យស្រ្តីនេះ​មក​ដោះស្រាយតាមសម្រួល មួយអាទិត្យហើយដែលនាងសន្យាថាមកជួបខ្ញុំ»។

លើសពីនេះបុរសម្ចាស់គណនីខាងលើក៏ត្រូវខកចិត្តទៅវិញដោយសំណេរថា «ខ្ញុំទាក់​ទង​នាងលែងបានហើយ ប្រហែលដោយសារនាងឮបងថ្លៃខ្ញុំប្រាប់ថា​មានវីដេអូ​កាមេ​រ៉ា​សុវត្ថិភាព ហើយមានទាំងវិក្ក័យបត្រ ហើយនាងបានបដិសេធទៀតថា វីដេអូនេះ​ប្រហែ​លកាត់តទេដឹង។ ខណៈបានដឹងថាមានភស្តុតាងបញ្ជាក់ ស្រីស្អាតសង្វាត​ទ្រព្យគេរូ​ប​នេះ​​ក៏បានប្តូរទាំងលេងទូរស័ព្ទ និងការងារបាត់ទៅហើយ។

Comments