បន្ទាយមានជ័យ ៖ ក្រោយពីមានការស្រាវជ្រាវរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដីខេត្តបន្ទាយមានជ័យ នៃប្រធានមន្ទីររៀបចំដែនដីលោក​ ប្រាក់ ប៉ូលី ដែលរងអាស្រូវ និងភាពមិនប្រក្រតីរាប់មិនអស់មកនោះ ពេលនេះត្រូវបានដំណែង ដោយដាក់ជំនួយដោយលោក អាង ណារឹទ្ធ អនុប្រធាននាយកដ្ឋានសិក្សសាគម្រោងប្លង់ ក្រសួងដែនដី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។

តាមរយៈ​លិខិត​របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ មួយច្បាប់ចុះថ្ងៃទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ ផ្ញើជូនទៅ​ ឯកឧត្ដម​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ស្នើអោយមានរៀបចំចាត់ចែងពិធីប្រកាសចូលកាន់មុខដំណែង​ប្រធានមន្ទីរ​ រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​និង​ សូរិយោដី​ខេត្តបន្ទាយមានជ័យ​ ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ឆាន់​ សាផាន​ រដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគរ​រូបនីយកម្ម​ និង​ សំណង់​៕