គួច ខេវិន ខំសរសើរ ៖ តែត្រូវ​មហាជនទម្លាយតារាថៃ សែក ឈុមផែ ទើបរងអាស្រូវស្រី

0
669

ភ្នំពេញ ៖ តារាប្រុសថៃមុខសម សែក ឈុមផែ ទើបតែត្រូវ​លោក គួច ខេវិន លើកឡើង​នូវ​សម្តី​សរសើរ​ថាល្អទាំងព្រម សមជាកំពូលតារាចម្រៀង​របស់ថៃ ប៉ុន្តែ​សម្តី​ហាក់​សរសើរ​ និងបញ្ចូលនូវ​ការដាស់តឿន ឲ្យតារាខ្មែរមើលចរិត​តារារូបនេះនោះ ក៏ស្រាប់ត្រូវ​មហា​ជន​ទម្លាយ​រឿងអាស្រូវជាមួយស្រ្តីម្នាក់​ទៅវិញ។

ម្ចាស់គណនីឈ្មោះ Lina Van  បានប្រាប់​ តារាញូស៍ ឲ្យដឹងថា «តារាម្នាក់ហ្នឹងធ្លាប់​មាន​រឿងអាស្រូវជាមួយស្រី» ទន្ទឹម​បានឃើញ​សម្តីឆ្លើយតបស្របទឹកចិត្តសរសើរ​របស់​លោក គួ​ច ខេវិន ដូចនេះ ពេលសួរឲ្យពន្យល់ អាស្រូវជាមួយស្រីបែបម៉េច? ក៏ត្រូវម្ចាស់​គណនី​ដដែល​នេះ​បញ្ជាក់ខ្លីថា «លឺថាគេធ្វើអោយស្រីម្នាក់ហ្នឹងមានផ្ទៃពោះ»។

Comments