ស្គាល់ហើយ ៖ អ្នកម៉ូតូឌុប ត្រូវម្ចាស់រថយន្ត ខ.ម ឆក់យកលុយ

0
182

ភ្នំពេញ ៖ រឿងរ៉ាវបុរសកាច​ប្រើអំណាចឆក់​យក​លុយ​ពីអ្នករត់ម៉ូតូឌុប ទាំងត្រូវ​មហាជន​ក្រឡេក​​មើលស្គាល់ទំនង​ជាមន្រ្តីបម្រើរាស្រ្ត ដ្បិត​រថយន្ត​ដែល​ជិះនោះពាក់ស្លាក​លេខ ខ.ម តែ​ខ្លួន​បែរ​ជា​ប្រើចរិត​មិនគាប់​ភ្នែក​​ឆក់យកលុយ​ពីម្ចាស់ម៉ូតូកំសត់នោះ​ ធ្វើឲ្យ​មហា​ជន​​កើតក្តី​អាណិ​ត​​ក្តុកក្តួលរំជួលទ្រូង ស្របពេ​លដែល​មា្ចស់គណនីឈ្មោះ ធន់ រចនា អ្នក​ខែត្តក្រចេះ បាន​​ធ្វើការប្រកាស​ដើម្បីជូនថវិកា​ផងដែរ។

ខណៈមានការភ្ញាក់ផ្អើលព្រោងព្រាត​ពីទង្វើដ៏អមនុស្សធម៌មិនសមជាមន្រ្តីសម័យតេជោ លើរាស្រ្តអាស្រ័យ​របរតិចតួច ដូចនេះ​ក្រោយមានការប្រកាសឧបត្ថម្ភ​យ៉ាងច្រើន​សន្ធឹក​នោះ ពេលនេះ​យោងតាមទំព័រហ្វេសប៊ុកមួយបានបង្ហាញពីអត្តសញ្ញាណរបស់បុរស​នោះហើយ ដោយ អោក វេទគូ ហើយបើបងប្អូនអាណិត​នោះក៏អាចទាក់ទងបានតាម​រយៈ​លេខ 0968276488 បាន។

បាន​បង្ហោះ​ដោយ BC TK នៅ សុក្រ 8 កុម្ភៈ 2019

Comments