សមជាប្តីទេ? ៖ ទើបបានលើក​ដៃ​វាយប្រពន្ធ ពពោះ៤ខែធ្លាក់ឈាម​សន្លប់ស្ទើរស្លាប់បែបនេះ?

0
376

ភ្នំពេញ ៖ ពលរដ្ឋច្រើននាក់​បានបង្ហាញការហួសចិត្ត​នឹង​រឿង​ហេតុ​បុរស​មហាកម្លាំង​បញ្ចេញ​ថាមពល​វាយប្រពន្ធខ្លួនទាំង​មានដំណក់​ឈាម​ក្នុងផ្ទៃ៤ខែ ឲ្យសន្លប់​ស្តូក​ស្តឹង​នៅលើ​ដងផ្លូវ​មហាអាសូរ ខណៈក្រោយភ្ញាក់ដឹងខ្លួនបន្ទាប់ទទួលបានការសង្រ្គោះ​ស្រ្តីជា​ភរិយា​អភ័ព្វ​រូបនេះបានប្រាប់​ទាំងទឹកភ្នែករលីងរលោងយកដៃអង្អែក​កូនក្នុងផ្ទៃ​ផងថា «ខ្ញុំតែងត្រូវប្តីវាយច្រើនលើកច្រើនសារមកហើយ ហើយពេលកើតហេតុ ប្តីបាន​វ៉ៃរូបខ្ញុំ​នៅក្នុងផ្ទះ ដោយទ្រាំមិនបានគាត់ក៏រត់ចេញពីផ្ទះតែម្តង»។

បន្តដោយសម្តី​មិនសឹងជឿនឹងភ្នែកថាប្តីក្លាយជាកាចសាហាវ​ប្រៀបបានខ្លា​តាមប្រមាញ់​សាច់​ស្រស់យកមកឆីនោះ ស្រ្តីជាភរិយា​ដែលទ្រាំពពោះ​ព្រោះអនាគត​កូនរូបនេះ​ក៏រៀប​រាប់​​ភ្ជាប់​ដោយភាពខ្លាចរអានឹងបុរសជាប្តីថា «ពេលរត់ចេញពីផ្ទះ ខ្ញុំនឹកថាប្រហែល​រួចពី​ការ​វាយដំ​ច្រំធាក់ពីប្តីកំណាចហើយ ស្រាប់តែត្រូវប្តីតាមវ៉ៃជាច្រើនដៃ បណ្តាលឲ្យ​គាត់​ចុក​ពោះ និងធ្លាក់ឈាមរហូតដល់សន្លប់នៅលើផ្លូវតែម្តង»។ យ៉ាងណាមិញក្រោយ​ស្តា​ប់​​ការរ៉ាយរ៉ាប់​ពីចរិត​ប្តីចរិត​ស្មើតិរច្ឆានរូបនេះពលរដ្ឋបានស្នើឲ្យសមត្ថកិច្ច តាមរកប្តី​កំណាចដែលវាយ​ប្រពន្ធខាងលើ យកមកដាក់ទោសតាមច្បាប់ផងដែរ។

Comments