Dara Rath: ប៉ុស្តិ៍៥ ប្រមូលអ​ស់តា​រា និ​ងផលិតករ ជប់លៀងប្រចាំឆ្នាំ

0
152

កា​​លពីល្ងាចថ្ងៃទី៨ កុម្ភៈ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានរៀប​ចំពិធីជប់​​​​​​លៀង​យ៉ា​​​​ងអធឹកអធមនៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយក្នុងពិធីនោះ ក្រៅពី​វត្តមាន​បុគ្គ​​​​លិ​កគ្រប់ផ្នែករបស់ប៉ុស្តិ៍លេខ៥ ក៍ត្រូវគេឃើញគៀគរស្ទើរមិនសល់តារា និងផ​លិតក​​​​​​​​​​រនៅ​​​​ក្នុងសង្គមនោះឡើយ។ នៅក្នុងពិធីនោះ ក៍មានប្រកាសចាប់ឆ្នោតផ្ដល់រង្វាន់ធំជាច្រើន ដើ​​​​​​​​​​ម្បី​លើកទឹកចិត្តដល់ភ្ញៀវកិត្តិយសដែលបានចូលរួមនោះផងដែរ។

​លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា នេះ​ជា​​​​ឆ្នាំទី៤ហើយ ដែលប៉ុស្តិ៍លេខ៥រៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដោយក្រៅ​ពីចំណា​យ​​​​​​​​ដើ​ម្បីអោយបុគ្គលិក និងក្រុមការងារជួបជុំសប្បាយចិត្ត ក៍បានចំណាយអ​​​​ញ្ជើញ​​តារាស​ម្ដែ​ង​​​ទាំងអស់ ដែលធ្លាប់សម្ដែងនៅប៉ុស្តិ៍លេខ៥ ក៍អញ្ជើញផលិតករគ្រប់ផ្នែក​អោយចូលរួម​ផង​ដែរ។ ក្នុងពិធីនោះលោកថា ស្ថាប័នក៍បានចំណាយមិនតិចទិញជារ​ង្វាន់ដូចជាទូរទឹ​ក​ក​កជាច្រើនគ្រឿង ទូរទស្សន៍៤២អុីង២គ្រឿង ទូរទស្សន៍៣២អុីង និងរង្វាន់ធំ​ៗជាច្រើន​ផ្សេ​​​​ង​ទៀត លើកទឹកចិត្តដល់ក្រុមការងារ និង តារាសិល្បៈដែលបានចូលរួម។

​លោកថាពិធីនោះ នឹងប្រារព្ធធ្វើឡើងរៀងរាល់១ឆ្នាំ ដោយលោកចាត់ទុកថា ការ​ជួប​ជុំមួ​យ​​​​​​ឆ្នាំម្ដងនេះ បើទោះជាត្រូវចំណាយច្រើន ក៍ដើម្បីអោយក្រុមការងារបាន​ជួបគ្នាស​ប្បា​យ​ចិត្ត និងបង្កើនចំណងមិត្តភាព។ ក្នុងពិធីនោះ លោកថាអញ្ជើញតារា និងផលិតក​រច្រើ​ននាក់ ដោយកុំបណ្ដាភ្ញៀវជាអ្នកសិល្បៈមួយចំនួនរវល់ថត គឺនឹងមានតា​រាច្រើនជា​ង​នេះ​​​​​ទៅទៀតចូលរួម។

​​តារាសិល្បៈដែលបានចូលរួមនៅក្នុងពិធីនោះរួមមានផលិតករស្ទើរគ្រប់ផលិតករ តារា​ស​​​​​​​ម្ដែង​​លោក សុធា ពិសិដ្ឋ លោក យន សុភ័ក្រ កញ្ញា ញឹម ចាន់ថន លោក សូ ឆានី ក​ញ្ញា ព្រះកាយ ច័ន្ទ លោក អៀង ចេនឡា និងតារាៗដែលមានឈ្មោះ​បោះសំ​លេង​យ៉ាង​ច្រើនកុះករ។

Comments