ភ្នំពេញ៖ ក្នុងវ័យកាន់តែចាស់ អ្នក​កំប្លែងនាយ វីតាម៉ីនសេ  មួយរយៈ​ចុងក្រោយ​នេះ​ មិន​សូវ​ឃើញ​បង្ហាញ​វត្តមាន​នៅ​លើ​ឆាកសម្តែងកំប្លែងនោះ​ទេ  ។ ខណៈ​ថ្មី​ៗនេះ​កូន​ស្រីរបស់​លោក អ្ន​ក ប៉េងប៉ោង ក៏​បាន​ប្រាប់​ព័ត៌មានថា វ័យ​ជរា​និង​ជំងឺរាំរ៉ៃជាច្រើន​មុខ​ក្នុង​ខ្លួន​ឪពុក​ ក៏​កាន់តែធ្វើ​ឲ្យ​គាត់​​មាន​សុខភាពទ្រុតទ្រោមខ្លាំង​។

ព្រមនឹងការងារសិល្បៈ​តារាកំប្លែង​ជើងចាស់ លោក តា វីតាម៉ីនសេ ឃ្លាតឆ្ងាយ​ពីឆាកស​ម្តែងទាំងឱកាស​បុណ្យ​អុំ​ទូកនេះក៏​មិនឃើញ​មួយឆាកផងនោះ  ស្រាប់តែនៅក្នុង​គណនី​ហ្វេសប៊ុកលោក ខាន់ ច័ន្ទសុផល បានបាន​អះអាងថា «ពេលនេះលោកតា វីតាម៉ីនសេ កំពុង​តែសម្រាកព្យាបានជំងឺនៅមន្ទីរពេទ្យប្រទេសវៀតណាម ។​លោក​តាកំ​ពុង​តែមា​នជំ​ងឺ​ជាច្រើន​មុ​ខ»។

លោក ខាន់ ច័ន្ទសុផល បន្ថែមពី​សារអះអាង​ ក្នុងគណនីហ្វេសប៊ុក​ថា «ខ្ញុំបានជួបលោកតា វិតាម៉ីនសេ​ នៅវៀតណាម ក្លីនីកពេទ្យជុង ល្បីល្បាញខាងជំនាញរោគថ្លើម »។ លោកថា ​«ថ្លើម​លោកតា បានដុះសាច់យ៉ាងធំ និងគាត់កំពុងមានជំងឺ លើស​ឈាម​និង​ទឹក​នោម​ផ្អែម​ផង​ដែរ ។ សូមជូនពរលោកពូ ឆាប់ជា សះស្បើយ និងបានឆាប់ជួបជុំគ្រួសារ» ។

ដោយ​គឡែក​ក្នុង​គណនី​ហ្វេសប៊ុក នាយ វីតាម៉ីនសេ កាលពីថ្ងៃ​ទី​២៨ខែតុលា​ឆ្នាំ​២០១៧​នេះ លោកបាន​បង្ហាញ​ពី​ដំណើរ​ទៅ​ជួប​ពេទ្យ ដែលបង្ហាញឲ្យដឹង​ថា នាយ វីតាម៉ីនសេ​កំពុង​មាន​បញ្ហាសុខភាព​។ ខណៈ​នោះ​លោក​តា ក៏បានបង្ហោះ​សារ​រៀបរាប់​ថា « មាន​រូប​មាន​រោគ ចាប់ផ្ដើមឈឺអត់ស្រួលខ្លួនរហូត ទៅមន្ទីពេទ្យពិនិត្យ​ឈាម​មាន​ខ្លាញ់កាចច្រើន ទៅ​ពិនិត្យ​អេកូ​សាស្រ្ត​ ថ្លើមមានបញ្ហា អីឡូវម្តុំ​ឆ្អឹងជំនៀរ​ខាងស្ដាំឈឺអួលៗ ស្ទើរងាក​ខ្លួ​ន​មិនបាន»។ .