នាយ ព្រែកធ្វើរឿងមួយដាក់ យា​យ​ យ៉យ ជាម្តាយធ្វើឲ្យផ្ទុះ

0
444

ភ្នំពេញ៖តារាកំប្លែងជើងចាស់ និង អាយ៉ៃជើងចាស់អ្នកស្រី នួន សារី ហៅ យាយយ៉យ មា​ន​ឈ្មោះ​ល្បីល្បាញក្នុងពិភពសិល្បៈជាយូរឆ្នាំមកហើយ ។ អ្នកស្រី ក៏បានបណ្ដុះ​កូន​ប្រុ​សពៅរបស់ខ្លួនគឺ នាយព្រែក ឱ្យដើរតាមកន្លងសិល្បៈដូចគ្នាផងដែរ ហើយពេល​នេះ​លោកក៏ជាតារាកំប្លែង និង ពិធីករវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍​ពីម​ហា​ជនមួយរូបផងដែរ ។

នាយព្រែក តែងបង្ហាញពីទំហំចិត្តនៃក្ដីស្រឡាញ់ចំពោះម្ដាយជារឿយៗ ។តួយ៉ាងថ្មីៗ​នេះ​ កូនប្រុសពៅ យាយយ៉យ រូបនេះ បានបង្ហាញរូបថតឱបថើបម្ដាយ​តាំង​ពី​កា​​ល​​នៅ​តូ​ច ​និង ពេលបច្ចុប្បន្ន ។ អ្វីដែលពិសេសនោះគឺ នាយព្រែក ថែមទាំងបានភ្ជា​ប់នូវសំ​ណេ​​រមួ​​យឃ្លា ដែលអ្នកម្ដាយគ្រប់រូបប្រាថ្នាចង់ឮពីកូនៗ ។

នាយព្រែក រៀបរាប់ថា «ស្នាមថើបរបស់កូនចំពោះម៉ែ ២០ ឆ្នាំមុន និង បច្នុប្បន្នពិត​ជាខុ​ស​​​​​​គ្នា​ឆ្ងាយណាស់ តែស្ថិតក្នុងអត្ថន័យតែមួយគឺ (កូនស្រឡាញ់ម៉ែខ្លាំងបំផុត)» ។ ត្រឹម​ពាក្យមួយឃ្លានេះ នាយព្រែក ទទួលបានការកោតសរសើរថា​ជាកូនកតញ្ញូស្ទើ​រតែគ្រ​ប់​មា​ត់ មិនថាពីអ្នកស្ថិតក្នុងចង្កោមសិល្បៈដូចគ្នា ក៏ដូចជាអ្នកប្រើប្រាស់​បណ្ដា​ញ​សង្គ​ម​ហ្វេ​សប៊ុកនោះទេ។

Comments