អ៊ឹម ជីវ៉ា ចេញមួយម៉ាត់ រឿង​ចំ​ប៉ី​ខ្មៅ​​​ធ្ងន់ហ្មង

0
297

ភ្នំពេញ៖ លើគណនីហ្វេសប៊ុក លោក អ៊ឺម ជីវ៉ា បានបង្ហាញថា ៖តាំងពីមានរឿងចំប៉ី​ខ្មៅ​​ម​ក ខ្ញុំមិនដែលលូកមាត់ទេ តែនេះជាសារចុងក្រោយរបស់ខ្ញុំសំរាប់ចំប៉ីខ្មៅ !! បើដោះ​លែ​​​​​​ងចំប៉ីខ្មៅអោយចេញពីគុក ប្រទេសខ្មែរនិងមានអ្នកប្រមាថ​ជាតិសាសន៍​ខ្លួនឯ​ងកាន់​តែ​ច្រើន ជាពិសេសគឺប៉ះពាល់ធ្ងន់ធ្ងរនោះគឺអង្គព្រះមហាក្សត្រ ។

តារាប្រុសរូបនេះបន្តទៀតថា បើនៅប្រទេសគេចំប៉ីខ្មៅមិនមែនជាប់គុក១ទៅ៣ឆ្នាំទេ ប្រ​ហែ​លជាគេយកទៅសម្លាប់ដោយព្យូករផង ក៏មិនដឹង មនោសញ្ចេតនា មិនអាច​លាយ​ឡំ​​​​ជាមួយច្បាប់បានទេ តែបើអ្នកកាន់ច្បាប់ឬអ្នកមានអំណាចខ្លាំង ដែលមាន​មនោស​ញ្ច​ត​​នាអាណិតលើចំប៉ីខ្មៅ អាចបន្ថយទោសអោយចំប៉ីខ្មៅបាន គឺអាចបន្ថយពី៣ ឆ្នាំមក​ត្រឹ​ម​១ឆ្នាបាន

គឺស៊ីសងទៅលើអ្នកអ្នកច្បាប់និងអ្នកមានអំណាចនោះមើលទៅតាមអង្គហេតុជាក់លាក់ណាមួយអាចយោគយល់បាន ។ លោកបញ្ជាក់ថា «ប្រទេសមានច្បាប់ តែបើ​យក​ច្បាប់​​​​នោះ​​​ ទៅជាន់មិនអនុវត្តន៍ អ្នកដែលត្រូវបានគេមើលងាយខ្លាំងបំផុតនោះគឺ ថ្នាក់ដឹ​កនាំ​​ប្រមុខរាជរដ្ឋាភិបាល .ល.បើមើលតាមស្ថានភាពរូបរាង គាត់ហាក់​​​បីដូចមនុ​ស្សដែលមា​នបញ្ហាសតិអារម្មណ៍ផ្លូវចិត្តខ្លាំង» ។

Comments