ភ្នំពេញ៖នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ តារាកំប្លែង នាយ ពាក់មី បានបង្ហោះវីដេអូក្មេងស្រីម្នាក់ បើទោះបីជាមានកាយសប្បទាមិនល្អដូចគេមែន តែក្មេងស្រីរូបនេះពិតជាមានការតស៊ូក្នុងឆាកជីវិតខ្លាំងណាស់ ជាពិសេសបំផុតនោះគឺមិនបោះបង់ចោលដាច់ខាតពីការសិក្សា មិនត្រឹមតែប៉ុណ្ណោះទេ ក្មេងស្រីរូបនេះក៏រៀនពូកែថែមទៀតនៅក្នុងថ្នាក់ ជាមួយការលើកទឹកចិត្តពីសំណាក់មិត្តភ័ក្តិក្នុងថ្នាក់ផងដែរ។

មូលហេតុដែលនាយ ពាក់មី បង្ហោះវីដេអូនេះឡើងគឺនាយចង់លើកទឹកចិត្តក្មេងស្រីរូបនេះ ក៏ដូចជាជនពិការទាំងអស់ឲ្យមានការតស៊ូ កុំបាក់ទឹកចិត្ត ជាពិសេសនោះប្អូនៗ ក្មួយៗ ដែលកំពុងតែសិក្សាខ្លះដែលចេះតែតូចចិត្តថាខ្លួនឯងកើតមកក្រីក្រ គ្មានសម្ភារៈនិយមទំនើបៗដូចគេ សុំកុំតូចចិត្ត រឺបាក់ទឹកចិត្តឡើយ។



