ប៉ុណ្ណឹងទៅលេងដល់ថៃលែងពិបាកប្ដូរប្រាក់ទៀតហើយ៖ ធនាគា​ជា​តិ​ថៃបានបើកភ្លើងខៀ​វឲ្យរូបិយប័​ណ្ណខ្មែរ

0
326

សង្គម៖ ជាដំណឹងល្អមួយសម្រាប់ប្រជាជនកម្ពុជា និងមិនចាំ​បាច់ខ្វល់​​ខ្វាយពី​ការ​ប្តូរ​ប្រា​ក់​​​​ ដែលពេលខ្លះអាចទទួលរងនូវការខាតបង់ពីការប្តូរប្រាក់ ពេលធ្វើដំណើរ​ទៅកា​ន់​​​​ប្រទេស​ថៃទៀតឡើយ ខណៈដែលធនា​​គារជាតិនៃកម្ពុជានិងធនា​គារកណ្តា​​​លថៃ​បា​នព្រមព្រៀងដាក់ឱ្យដំណើរការសាកល្បងគម្រោងអភិវឌ្ឍប្រព័ន្ធ QR code ដើម្បី​​​ជួយ​សម្រួលដល់សេវាទូទាត់រាយនៅកម្ពុជានិងរវាងប្រទេសទាំងពីរ។

តាមរយៈ ការប្រើប្រាស់ QR Code នេះ នឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានគណនីជា​​ប្រាក់រៀលទទួលបានផលចំណេញជាច្រើន ដូចជា អាចធ្វើការទូទាត់ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួនសម្រាប់ចំណាយទិញទំនិញ ឬទូទាត់ចំណាយនានាដូចជា សេវាព្យាបាលជាដើម នៅលើទឹកដីថៃដោយងាយស្រួល សុវត្ថិភាព និងចំណាយតិចបំផុត បើធៀបទៅនឹ​ង​​ការប្តូរនិងការកាន់សាច់ប្រាក់បាតទៅចាយលើទឹកដីថៃ។ គួរបញ្ជាក់ដែរថាគម្រោងអ​ភិ​វឌ្ឍប្រព័ន្ធ QR code នេះ ជាជំហានដំបូងគឺសម្រាប់ទូទាត់ជាទូទៅ ដូចជា ការទូទាត់របស់ភ្ញៀវទេសចររបស់ប្រទេសទាំងពីរ និងបន្ទាប់មកនឹងបង្កើនវិសាលភាពដល់ការផ្ទេរប្រាក់របស់កម្មករ និងការទូទាត់ក្នុងពាណិជ្ជកម្មនិងវិនិយោគ។

Comments