ភ្នំពេញ៖ រំលឹកអនុស្សាវរីយ៍ហ្មងសៅរបស់អតីតតារាចម្រៀង សាន ស្រីឡៃ ក្រោយពេលប្រឡងចូលជាតារា​ចម្រៀងផលិតកម្មហង្សមាស ត្រូវបានប្តីធ្វើបាបវាយដំច្រំធាក់កាន់តែខ្លាំង ដោសាររឿងប្រចណ្ឌ ។ ក្នុងបទចម្រៀង “ទប់ៗខ្លះទៅ” របស់អតីតតារាចម្រៀង សាន ស្រីឡៃ អ្នកនិពន្ធហាក់មានចេតនាចង់បង្ហាញពីសាច់រឿងពិតរបស់តារាចម្រៀងរូបនេះ ដែលមានខ្លឹមសារថា “យើងបានចាប់ដៃគ្នាជាប្តីប្រពន្ធហើយ ទោះយ៉ាងណាក៏អូនទ្រាំ មិនត្អូញត្អែដាក់បងឡើង ចំណែកឯបងវិញ ជាមេគ្រួសារមិនចេះអត់ធ្មត់ ចេះតែរអ៊ូ ហើយរករឿងវាយដំអូនគ្រប់ពេល” ។ ក្នុងអត្ថន័យបទចម្រៀងដដែលនោះ អតីតតារាចម្រៀង សាន ស្រីឡៃ បានទទូចសុំឲ្យប្តីទប់អារម្មណ៍ខ្លះ កុំសូវបញ្ចេញកំហឹងដាក់នាង ព្រោះនាង​រស់នៅរាល់ថ្ងៃគ្មានក្តីសុខឡើយ ។

ប៉ុន្តែទោះជាយ៉ាងណា បទចម្រៀងមួយបទនេះ មិនបានជ្រួតជ្រាបក្នុងខួរក្បាលមនុស្សចិត្តថ្ម ជ័យ រិន (ម៉ៅ) ទេ បែរជាកើតរឿងប្រចណ្ឌនឹងសកម្មភាពការងារសិល្បៈរបស់ ស្រីឡៃ កាន់តែខ្លាំង  រហូតដល់ដំណាក់កាលចុងក្រោយ ក៏សម្រេចចិត្តបាញ់ប្រហារប្រពន្ធ និងបាញ់ខ្លួនឯងតែម្តង ។ ការគិតខុសមួយពេលរបស់បុរសជាប្តី ធ្វើឲ្យកូនប្រុស ២នាក់ក្លាយជាកូនកំព្រា រស់នៅវេទនា គ្មានភាពកក់ក្តៅ ។ ប្រសើនបើពេលនេះ ស្រីឡៃ នៅមានជីវិតកូនទាំងពីរប្រាកដជាបានដើរកំសាន្តក្នុងឱកាសថ្ងៃបុណ្យអុំទូកជួបជុំយាយតាមីងមាបងប្អូនដូចគេដូចឯងហើយ ៕

សូមទស្សនាវីដេអូ!!