ទប់ទឹក​ភ្នែក​ជាប់​ទេ ៖ មហា​អាសូរ​ស្ត្រី​កំសត់​រស់​ស្ពាយ​ជំងឺ​ចម្លែក​ជាប់​ប្រាណ​ជាង​៥​ឆ្នាំ (​មាន​វីដេអូ​)

0
621

​កំពង់ឆ្នាំង ៖ ក្តី​អាណិត​ដ្បិត​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បានកើត​ជំងឺ​ជាប់​ប្រាណ​ទោះ​ខំប្រឹងប្រែង​ស្វែង​ស្វា​ត់រក​ទាំង​គ្រូហ្ម​ខ្មែរ និង​ទៅ​ពេទ្យ​ព្យាបាល​តាមបែប​វិទ្យាសាស្ត្រ តែ​នៅតែ​គ្មាន​ពន្លឺ ខណៈ​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ ដែល​ស្ត្រី​ខាងលើ​រស់​ស្ពាយ​ជំងឺ និង​ចំណាយ​អស់​លទ្ធភាព​ទៅហើយ​។​

តាមរយៈ​ម្ចាស់​គណនី​មួយ​ក៏បាន​រៀបរាប់​ភ្ជាប់​ឲ្យ​ដឹង​រួម​សភាព​នៃ​ជំងឺ​ដែល​ត្រង់​ពោះ​ហើម​ស្ទើរ​ធ្លាយ​ទៅហើយ​ថា «​សួស្ដី​មិត្តភក្តិ​ក្នុង fb ទាំងអស់គ្នា មិត្តភក្តិ​នាង​ខ្ញុំ​គាត់​មាន​ជំងឺ​ព្យាបាល​យូរហើយ​តែ​មិនជា ពេលនេះ​គាត់​ខ្វះខាត​ខ្លាំងណាស់ តិចក្ដី​ច្រើនក្ដី​តាម​សទ្ធា​របស់​បងប្អូន ខ្ញុំ​អាណិត​គាត់​ណាស់​ព្រោះ​ជា​មិត្ត​ធ្លា​ប់រៀន​សាលា​បឋម​ជាមួយគ្នា​រហូតដល់​អនុ​វិទ្យាល័យ​»​។​

​បញ្ជាក់​ខ្លី​ដោយ​សម្តី​អំពាវនាវ​គណនី​ដដែល​នេះ​បន្ថែមថា «​បើ​បងប្អូន​ចង់ដឹង​ពី​ជំងឺ​របស់គាត់​សូម​មើល​វីដេអូ​ខាងក្រោម គាត់​រស់នៅ​ភូមិ​ក្បាល​ឡា​ល ឃុំ អភិវឌ្ឍន៍ ស្រុក ទឹកផុស /​កំពង់ឆ្នាំង គាត់​អត់​ប្រើ​ទូរ​ស័​ព្វ​ទេ តែមាន​អ្នក​នៅក្បែរ​ផ្ទះ​គាត់​អាច​ទំនាក់ទំនង​បាន 087393325 រឺ ទាក់ទង​តាម​នាង​ខ្ញុំ​ផ្ទាល់​ក៏បាន 01021559855»​។​

បាន​បង្ហោះ​ដោយ Love Cambodia – ស្រឡាញ់កម្ពុជា នៅ សៅរ៍ 9 កុម្ភៈ 2019

Comments