ជីវិត​គ្រូបង្រៀន ៖ ខំ​សន្សំ​ប្រាក់​សង់ផ្ទះ​ពី​ស័ង្កសី គ្រាន់​ស្នាក់​បែរ​ត្រូវ​ជន​លាក់​មុខ​លួច​កាប់​ចិញ្ច្រាំ​គ្មាន​មេត្តា (​មាន​វីដេអូ​)

0
417

​ព្រះសីហនុ ៖ ទឹកភ្នែក​របស់​ម្ចាស់​គណនី​ឈ្មោះ Seangly Lay បាន​ហូរ​ស្រក់​ចុះ​ស្របពេល​ដៃ​កំពុងតែ​កាន់​ទូរស័ព្ទ​ប្រាប់​ពី​រឿងហេតុ​ផ្ទះ​ដ៏​តូច​បាន​ពី​ញើស​ឈាម​ប្រឹង​សង់​ឡើង​របស់ខ្លួន​ត្រូវ​ជន​អគតិ​មិន​ស្គាល់មុខ​សម្រុក​មក​កាប់​ចិញ្ច្រាំ​ខ្ទេច​សុះ ដោយ​ពុំ​ដឹង​មូលហេតុ ខណៈ​បាន​ត្រឹម​ស្រែក​ដង្ហោយ​ទាំង​សម្លេង​ខ្សាវៗ​ទៅកាន់​លោក​អាជ្ញាធរ​ឲ្យ​ជួយ​មើល​សុខទុក្ខ​របស់ខ្លួន ដែល​ត្រឹម​ជា​គ្រូបង្រៀន​ម្នាក់​គ្មាន​បុណ្យ​សក្តិ​សម្បត្តិ​ទ្រព្យ​យស​ធូរធា​សម្បូរ​ធន ដូច​គេ​នោះឡើយ​។​

រំពេច​លេច​ពី​ក្តី​កើតទុក្ខ​ព្រោះ​ត្រូវ​ជន​ចិត្ត​តិរច្ឆាន​កាប់បំផ្លាញ​ផ្ទះ​អ្នកគ្រូ​វ័យក្មេង​ដែល​ប្រឹង​សន្សំ​ប្រាក់​សង់​ឡើង​ពី​ស័ង្កសី​ដូចនេះ​ម្ចាស់​គណនី​មួយ​ក៏បាន​លើក​ទាំង​ស្លុតចិត្ត​ឥតឧបមា​ថា «​ស្ដាប់​សម្ដី​គាត់​ហើយ ស្រណោះ ណាស់ ជា​ខ្មែរ​ដូចគ្នា​សោះ ហេតុអ្វី​ចិត្តអាក្រក់​ឃោរឃៅ​ដល់​ថ្នាក់​នេះ​លោក អើយ​»​។ យ៉ាងណាមិញ​ក្រោយ​មានការ​អំពាវនាវ និង​ប្រាប់​ពី​គ្រោះ​ដ៏​មហា​ចង្រៃ​ប្រចាំជីវិត​ពី​អ្នកគ្រូ​ខាងលើ គេ​ក៏​បានឃើញ​មាន​ថ្នាក់ដឹកនាំ​ស្ថាប័ន​ធំៗ​ក្នុង​ខេត្ត​មួយចំនួន​បាន​ខ្នះខ្នែង​ខ្វែងដៃខ្វែងជើង​សម្រុក​នាំគ្នា​មក​ឧបត្ថម្ភ បន្តិចបន្តួច​តាម​សទ្ធា គ្រា​ជន​លាក់​មុខ​បែរ​ពួន​ដេក​ស្រណុក​គ្មាន​អ្នកណា​អាច​រកឃើញ​ឡើយ ក៏មាន​មតិ​មួយ​លើក​ទាំងអស់​សង្ឃឹមថា ប្រហែល​ជ្រែក​ភព​ទៅកាន់​ឋាន​ព្រះឥន្ទ្រ​ហើយ បានជា​បងៗ​សមត្ថកិច្ច​មិនអាច​រកឃើញ​បែបនេះ​។​

នាងខ្ញំុសូមសំណូមពរដល់បងប្អូនក្នុងfacebookជួយshare​​​ផង.

បាន​បង្ហោះ​ដោយ Seangly Lay នៅ សៅរ៍ 2 កុម្ភៈ 2019

Comments