ចាស់​ព្រើល​មិន​មើល​ប្រាណ ៖ ឃើញ​ស្រីក្មេង​សាច់​ស​ដេក​ស្លៀក​សា​រ៉ុង ស្ទុះ​មក​ចាប់រំលោភ​

0
633

​ភ្នំពេញ ៖ ពិតជា​រឿងរ៉ាវ​អស្ចារ្យ​មហា​ហួសចិត្ត ខណៈ​បុរស​វ័យ​ជ្រេ​មានកូន​ពូន​ជា​ចៅ​មាន​នាម មានឈ្មោះ សេង កុសល ហៅ​សើ អាយុ​ជាង​៥០​ឆ្នាំ បាន​ផឹកស្រា​ក្លែមសំដី​រហូត​ស្រវឹង កើត​ចិត្ត​ចិត្តសឿង​ដើរចូល​បន្ទប់​ក្រឡេកឃើញ​ស្រី​ស្រស់​ក្រមុំ​ក្រពុំ​ពេញ​សាច់​ប្រៀប​ដូច​ឃ្មុំ​ឡើង​ក្បាលទឹក​កំពុង​ដេក​លើ​សា​ឡុង ស្លៀក​សា​រ៉ុង​ទប់​អារម្មណ៍​មិនបាន​ក៏​ហក់​ព្រឹប​សង្គ្រប់​ដើម្បី​រំលោភ តែ​ត្រូវ​នារី​រូបនេះ​ស្រែក​ផ្អើល​អស់​អ្នកផង ចាប់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ច្រាំង​ចំរេះ​ទី​២ ឃាត់ខ្លួន​បញ្ជូនទៅ​ធ្វើកា​រសាក​សួ រ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី ដើម្បី​អនុវត្តន៍​តាម​និតិ​វិធី​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ទាំង​សើច​ផង​ហួសចិត្ត​ផង​ថា កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃទី​៧ ខែកុម្ភៈ​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​ជនសង្ស័យ​វ័យ​ជ្រេ​លេង​ម៉ូដ​សក់​ដូច ខេមរៈ សិរីមន្ត ខាងលើ​បានមក​ផឹកស្រា នៅមុខ​ផ្ទះកើតហេតុ​ខាងលើ ពេល​ផឹក​រួច​ក៏​ចូលទៅ​ដេក មួយស្របក់​ក្រោយមក​ក៏​ងើប​ទៅ​បន្ទប់ទឹក លុះ​ត្រ​ទ្ប​ប់​មកវិញ ឃើញ​នារី​រងគ្រោះ​កំពុង​ដេក​លើ​សា​ទ្បុ​ង មើលឃើញ​ទំនង​ពេក ក៏​ស្ទុះ​ទៅធ្វើ​សកម្មភាព ចាប់រំលោភ​នារី​រងគ្រោះ​តែម្តង ភ្លាមៗ​នោះ​នារី​រងគ្រោះ​បាន​រើ​បម្រាស់ ហើយ​ស្រែក​ឆោឡោ​ឱ្យ​ម្ចាស់ផ្ទះ​ជួយ​បាន​ទាន់ពេលវេលា និង​រួច​ពី​ក្រ​ញ៉ាំ​បិសាច​តណ្ហា​វ័យ​ចំណាស់​ចិត្ត​ស្ទាវ​រូបនេះ​ដោយ​សុវត្ថិភាព​។​

Comments