អ្នកមាន​ចិត្តធម៌​សូមជួយ​ផង ៖ ព្រះសង្ឃ​ជាង​៤០​អង្គ គង់​វត្ត «​បាលី​ដំរី​ក្រាប​» គ្មាន​ទាំង​កុដិ ខ្វះ​ទាំង​ចង្ហាន់​

0
184

​សៀមរាប ៖ ព្រះសង្ឃ​ជាង​៤០​អង្គ​គង់នៅ​វត្ត​មួយ​នៅ​ខេត្តសៀមរាប បាន​ជួប​ការលំបាក​យ៉ាងខ្លាំង​ថ្វី​ដ្បិត​វត្ត​នេះ​ហាក់​មិនសូវមាន​ពុទ្ធបរិស័ទ​ទៅដល់​ឡើយ រហូតមកទល់​ពេលនេះ សូម្បីតែ​កុដិ​សម្រាប់​គង់ និង​ធ្វើ​ពិធី​ក៏​គ្មាន​ដែរ ដោយមាន​ត្រឹម​កុដិ​សង់​ពី​ស្លឹក​ដូង ពេល​ភ្លៀង​ម្តងៗ​ពិតជា​គួរ​ឲ្យ​អនិច្ចា និង​កើតក្តី​អាណិត​ជា​ពន់ពេក​។​

ម្ចាស់​គណនី​ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​ក្នុងន័យ​ប្រកាស​ស្វែងរក​អ្នកមាន​ចិត្តបុណ្យ​បាន​ឲ្យ​ដឹងថា «​អាណិត​ព្រះសង្ឃ​ទាំង​៤២​ព្រះអង្គ​នេះ​ខ្លាំងណាស់​កុដិ​ធ្វើ​អំពី​ស្លឹក​ដូង ពេល​ភ្លៀង​មក​ម្ដងៗ​គឺ​សាច​សើម​អស់ សូម្បីតែ​ចង្ហាន់​ក៏​លោក​ពិបាក​រក​ឆាន់​ដែរ ពីព្រោះ​វត្ត​កំសត់​មួយ​នេះ​នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ក្រុង​និង​ឆ្ងាយ​ពី​ផ្សារ​មែនទែន ញាតិ​ញោម​សប្បុរសធម៌​ជួយឧបត្ថម្ភ​ចង្ហាន់​បិណ្ឌ​បាត្រ និង​ជួយ​សាងសង់​កុដិ​ប្រគេន​ដល់​លោក​ផង​អោយបាន​គង់នៅ​ស្រួល​ផង​»​។​

​ម្ចាស់​គណនី​ខាងលើនេះ​ក៏បាន​ឲ្យ​ដឹង​ពី​ទីតាំង​ជាក់លាក់​ព្រម​ដោយ​លេខ​សម្រាប់​ទំនាក់ទំនង​ក្នុងការ​ចាប់​មគ្គ​ដាក់​កុសលផល​បុណ្យ​ថា «​វត្ត​នេះ​មានឈ្មោះ វត្ត​បាលី​ដំរី​ក្រាប (​ហៅ​វត្ត​ជប់​ទូល​ពពេល​) ដែលមាន ព្រះវិហារ​ធ្វើ​ពី​ស្លឹកត្នោត និង​កុដិ​តូចៗ ស្ថិតនៅក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀម​រាម 012 426 285/098 892 8/069 603 835»​។​

Comments