ស្ថិតក្នុងស្ថានភាពអី?៖ យ៉ែម ស្រីពេជ្រ ថានៅស្ងៀមគឺជាជម្រើសដ៏ល្អ

0
309

ភ្នំពេញ៖ តារាស្រីសម្បូរទីផ្សារសិល្បៈ យ៉ែម ស្រីពេជ្រ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមស្រឡាំងកាំងខណៈដែលតារាស្រីរូបនេះបង្ហោះរូបថតមួយសន្លឹក អមដោយពាក្យមួយឃ្លាថា«ពេលខ្លះសុខចិត្តមិននិយាយនៅស្ងៀមជាជម្រើសដ៏ល្អមែនអត់?»។

តារាម៉ូដែល និងពិធីការិនីសម្បុរស្រអែមស្រស់កញ្ញា យ៉ែម ស្រីពេជ្រ ដែលបច្ចុប្បន្នប្រែខ្លួនក្លាយមកជាតារាសម្តែងស្រីមានទឹកមាត់លើវិស័យភាពយន្តរូបនេះក៏បន្ថែមបញ្ជាក់ទៀ​ត​ថា​​« ព្រោះខ្ញុំកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបហ្នឹង»។ ដោយពាក្យពេចន៍រំលេចឡើងហា​ក់មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ក៏លើកឡើងជាចម្ងល់ថា«មានរឿងអ្វីដែ​រ​ទៅបង?» ខ្លះទៀតក៏ពោលថា«រឿងការងារមែនទេបង ឬក៏រឿងស្នេហា?»។ យ៉ាងណាសំ​នួ​រ​​​ដែលបានលើកឡើងទាំងនេះ ហាក់ពុំមានការឆ្លើយតបទៅវិញនោះទេ។

Comments