ក្ដុកក្ដួលណាស់៖ គ្រួសារ ខេមរៈ សិរីមន្ត យកចង្ហាន់ប្រគេនព្រះសង្ឃឧទ្ទិសដល់ប្អូនស្រី ខេមរៈ ស្រីពៅ ទាំងទឹកមុខក្រៀមក្រំ

0
591

ភ្នំពេញ៖ រំពេចពីពិធីបុណ្យ៧ថ្ងៃរបស់ប្អូនស្រីកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត, ខេ​ម​រៈ ស្រីពៅ កន្លងទៅជាងកន្លះខែក៏ធ្វើឲ្យបណ្ដាអ្នកគាំទ្រក៏ដូចជាក្រុមគ្រួសារបានត្រឹមក្ដីនឹករឭករាល់សកម្មភាពដ៏ល្អ ផ្សេងៗជាច្រើនរបស់នាង ដែលមិនអាចបំភ្លេចបានកា​ល​ដែ​​លគ្រានៅរស់។ តែអ្វីដែលគួរឲ្យសង្វែគនោះគ្រាបញ្ចប់ពិធីបុណ្យរួចរាល់ក្រុមគ្រួសារតែ​ង​យ​កចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់នាងទាំងទឹកមុខយ៉ាងក្រៀមក្រំ ​និងកាន់នូវរូបថតរបស់នាង យ៉ាងគួរឲ្យស្រណោះយ៉ាងខ្លាំងបំផុត។

ជំនួបដំណើរនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃនេះដែរក៏បានបង្ហាញឡើងតាមរយៈប​ណ្ដា​ញ​សង្គមលោក ខេមរៈ ភារុណ យ៉ាងដូច្នេះថា«ថ្ងៃនេះលោកពុកអ្នកម្ដាយបានយកចង្ហាន់​មកប្រគេនព្រះសង្ឃនៅវត្តសំរោងអណ្ដែតដើម្បីឧទ្ទិសកុសលផលបុណ្យដល់ប្អូន ខែម ស្រី​ពៅ​ ហៅ ខេមរៈ ស្រីពៅ សូមឧទ្ទិសកុសលផលបុណ្យនេះដល់ដួងវិញ្ញាណក្ខន្ធប្អូនស្រីពៅសូមបានដល់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ»។យ៉ាងណាក្រោមសកម្មភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង អ្នកខ្លះក៏ពោល​ថា«នឹក​បង​ពៅ​ណាស់»។

Comments