ភ្នំពេញ៖ តារាចម្រៀងផលិតកម្មហង្សមាសលោក រិន សាវ៉េត ដែលធ្វើឲ្យមហាជនរញ្ជួយពោលអាណិតផ្ទួនៗ ពីជីវិតអ្នកចម្រៀងល្បីតែខ្សត់ទ្រព្យធុន ក៏ជូបទុក្ខធំប្រពន្ធស្លាប់ចោល ដោយសារជំងឺមហារីកដើមទ្រូង ទុកឲ្យនៅតែតែងតោងពីរនាក់ឪពុកកូននោះ។ ពេលនេះតារាចម្រៀងដែលមានជីវភាពទីទាល់រូបនេះ ដែលនៅសេះសល់ប្រាក់បន្តិចបន្តិចពីសប្បុរសជន ឧបត្ថម្ភព្យាបាលជំងឺប្រពន្ធនិងធ្វើបុណ្យសពនោះ ក៏សង្វាតទៅបើជំនួញអាហារដ្ឋាន ដែលសង្ឃឹមចំណូលមកស្រង់ជីវភាពឲ្យប្រសើរ។ ដំណឹងពីតារាចម្រៀងពោះម៉ាយកូនមួយ លោក រិន សាវ៉េត សង្វាតទៅបើជំនួញរកស៊ីនោះ មានការសាទរយ៉ាងខ្លាំង ពិសេសពីអ្នកដែលធ្លាប់តែពោលអាណិត និងបានឧបត្ថម្ភប្រាក់ឲ្យមកព្យាបាលប្រពន្ធកាលនៅមានដង្ហើម ។ ដែល ពួកគេភាពច្រើនពោលយ៉ាងដូច្នេះថា ជួយគាំទ្រ លោក រិន សាវ៉េតផង ។ សល់ប្រាក់បន្តិចបន្តូចពីការចាត់ចែងបុណ្យសពប្រពន្ធដ៏កម្សត់ ក៏ទៅសង្វាត់បើលក់ដូច សង្ឃឹមមុខរបរគាត់រីកចម្រើន និងបានកើនប្រាក់ចិញ្ចឹមកូនបានរៀនសូត្រផង។ ហាង់គាត់ឈ្មោះ វីរៈជន នៅម្តុំផ្លូវ២០០៤ »។

ប៉ុន្តែទន្ទឹមនេះ ស្រាប់តែនៅថ្ងៃទី១៧នេះ ក្នុងហ្វេសប៊ុកតារាចម្រៀងពោះម៉ាយកូនមួយរូបនេះ បែរជាធ្វើឲ្យមានការភ្ញាក់ផ្អើលនឹងសារដែលលោកបង្ហោះទៅវិញ ដែលក្នុងន័យនោះហាក់បង្ហាញថា កំពុងអស់សង្ឃឹមនឹងជំនួញនេះទៅវិញ។ ក្នុងហ្វេសប៊ុកលោក រិន សាវ៉េត ដែលបង្ហោះរូបជាប់ដោយយ៉ីហោហាង វីរៈជន អមដោយមិត្តជាតារាចម្រៀងពីរបីនាក់ឈអមនោះ លោកបានរៀបរាប់ថា «បើកហើយ!បើកហើយ!បើបងប្អូនមកមិនទាន់ជិតបិតវិញហើយ!»។

ក្រោយពីបានប្រកាសបែបនេះហើយបានធ្វើអោយមហាជនជាច្រើនមានការគាំទ្រនិងលើកទឹកចិត្តលោកថា «ប្រឹងតស៊ូ ឡើង លោក រិន សាវ៉េត កុំអាលបោះបងឳកាសនេះ និងកុំអាលចុះចាញ់វា ប្រឹងតទៅទៀតណាស់ដើម្បីកូន»។