ផ្ទុះទៀតហើយ៖ទំនិញខ្មែរ ប្រែតម្លៃលក់ជាដុល្លារ និស្សិតទិញសៀវភៅសិក្សា ឲ្យលុយរៀលខ្មែរ ខ្វះកន្ទុយអ្នកលក់ទារផ្អើល

0
1110

ភ្នំពេញ៖លើគណនីហ្វេសប៊ុក នួន អេឡិចស្តា បង្ហាញសារហាក់រំលឹកស្មារតីប្រជាជាតិខ្មែរជាម្ចាស់រូបីយប័ណ្ណ ឲ្យចេះឲ្យតម្លៃអ្វីដែលជាម្ចាស់ផងខ្លួននិងជួយលើតម្លៃជាតិ ដែលបង្ហាញពីសំណេររៀបរាប់ «សុទ្ធតែស្រឡាញ់លុយខ្មែរ សុទ្ទតែស្រឡាញ់ជាតិខ្មែរ (ស្រែកក្តែងៗ ) តែប្រឹងសង្វាតលុយដុល្លារ»។ រំលេចពីចេតនាមនុស្សជាតិខ្មែរ ប្រើបានតែសំឡេងស្រែកឲ្យមហា​ជ​ន​ឮ តែការអនុវត្តន៍នោះហាក់ឆ្ងាយពីសំឡេង ពីហ្វេសប៊ុកនួន អេឡិចស្តា ដែលបង្ហាញផងដែរពីក្រដាស់ប្រាក់រៀលកកាន់នៅក្នុងដៃ បង្ហាញការមិនពេញចេញលើទីផ្សាកម្ពុជាមិនឲ្យតម្លៃការចាចរប្រាក់រៀលខ្មែរថា«ខ្ញុំខឹងណាស់ សូម្បីតូបលក់សៀវភៅគិតជាតម្លៃដុល្លាដែរ យី!!។ ម្សិលមិញខ្ញុំបានចូលទិញសៀវភៅនៅតូប១កន្លែង ក្នុងតម្លៃ ១.៥ ដុល្លារ ខ្ញុំធ្វើឆ្ងល់ក៏សួរអ្នកលក់ “ម៉ិចបងមិនដាក់តម្លៃជាលុយខ្មែរបង?”អ្នកលក់តបថា “គិតលុយដុល្លារវាស្រួលអូន”»។

បង្ហាញទាំងពីការឆ្លើយឆ្លងជាមួយម្ចស់តូបលក់សៀវភៅក្នុងពាក្យថា« ខ្ញុំបន្តទៀតថា “ខ្ញុំមានតែលុយខ្មែរបង” អ្នកលក់ “លុយខ្មែរក៏យក”##ខ្ញុំក៏ហុចឲ្យគាត់៦,០០០រៀល អ្នកលក់ “ខ្វះ២០០ទៀតអូន ខ្ញុំបានរកមើលក្នុងកាបូតអត់មានលុយរាយ (ខ្ញុំខឹងអ្នកលក់ឡើងញ័រ) ទាញលុយដុល្លារក្រដាស់១០០ ហុចឲ្យគាត់ បន្ទាប់មកគាត់ហុចលុយ៦០០០រៀលមកវិញ គា​ត់​អាប់ឲ្យខ្ញុំ ៩៨ដុល្លារនិង២០០០រៀល ខ្ញុំបានឱកាស ក៏និយាយទៅកាន់គាត់ថា “ហាងបងដាក់តម្លៃ$តែបងអាប់មកខ្មែរផងដុល្លារផងចម្រុះគ្នា ខ្ញុំត្រូវការឪ្យបងអាប់ ឲ្យខ្ញុំ ៩៨.៥ …គាត់ធ្វើមុខដូចខឹងខ្ញុំ ហើយនិយាយថា អត់មានអាក្រដាសស្មើរ២០០០ទេ…..ខ្ញុំតបទៅវិញថា “” ខ្ញុំអត់ទិញទេព្រោះបងគ្មានក្រដាស$ស្មើរ២០០០រៀល អ្នកលក់តបទាំងខឹងថា “ម៉ែអាណាមានលុយ$ស្មើ២០០០ខ្មែរ”ខ្ញុំក៏តបទៅវិញចុងក្រោយថា “ម៉ែអាណា ខ្លួនឯងខ្មែរសោះ តែសង្វាតលុយដុល្លារ#ស្ងាត់មាត់ឈឹង»។

Comments