ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​បី​នៃព្រះរាជពិធី​បុណ្យ​អុំទូក បណ្តែតប្រទីត សំពះព្រះខែនិង​អកអបុក ខណៈ​ការផ្សព្វផ្សាយ​ពី​ឆាកប្រគំតន្រ្តីសម័យ​ក៏​ផុត​ឡើង​ត្រដែតអម​ដោយ​ភ្លើងពណ៌​ចម្រុះ​ដ៏​ស៊ីវីល័យនៅ​តាម​ចំណុចអមសងខាង​នៃមាន​ទន្លេ​ចតុ​មុខ​ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ តន្រ្តី​សម័យ​បោះជំហ៊ាន​មុខ​បុរាណ​ជាច្រើន​ជំ​ហ៊ា​ន​។ ខណៈនេះ​អ្នកនាង ខាត់ សុឃីម ក៏​ពោល​បារម្ភអនាគតសិល្បៈ​បុរាណ ដែល​កូនៗកំពុង​ទន្ទេញចង់ចេះ​​។

ក្នុង​សារដ៏វែ​ង​អន្លាយ បរិយាយ​មិន​ឆ្ងាយ​ពីពាក្យ​ពេចន៍​តូច​ចិត្ត​តូចថ្លើម និង​ប្រ​ជា​ប្រិយសិល្បៈ​បុរាណធ្លាក់​ចុះ​យ៉ាង​ខ្លាំងនោះ សិល្បការិនីល្បី​ងារ​ពហុ​ជំ​នា​ញ អ្នកនាង​ ខាត់ សុឃីម ក៏​បាន​ថ្លែង​ផង​ដែរថា «មិនមែន​ទាម​ទារ​ឲ្យ​គាំទ្រ​សិល្បៈ​បុរា​ណ ឲ្យ​បងប្អូន​ឈប់​គាំទ្រសិល្បៈ​សម័​នោះ​ទេ គឺគ្រាន់​តែធ្វើ​យ៉ាង​ណា សិល្បៈ​បុរាណជាព្រលឹង​ជាតិ​យើង​»។

អ្នកនាង បាន​បញ្ជាក់​ថា «ខ្ញុំ​ក៏​មាន​កូន​នៅតូច​ៗដែល​ ទាំងកូនខ្ញុំ ​គាត់​ថាឃើញ​ម៉ែលេង​សិល្បៈបុរាណ កូនចង់​លេង​បុរាណ​ដែរ ។ តែយ៉ាងណាខ្ញុំក៏​បានប្រាប់​កូនដែរថា សិល្បៈ​បុរាណមិនមានអ្នកគាំទ្រទេ តែកូនក៏​កុំបោះបង់​បុរាណ​ចោល​​»។

ក្នុង​សារដ៏​វែង​អន្លាយ​នោះ តារាចម្រៀងពហុជំនាញ​ក៏​បាន​ពោល​ដែរថា «ខ្ញុំ​ច្រើន​​បទបុរាណ មាន​អ្នក​ទះដៃពីរបីនាក់ តែអ្នក​ច្រៀង​សម័យ​វិញ​និយាយ​ពី​ទះ​ដៃ​ឡើងទ្រហឹង។ត្រឹងហ្នឹង​ហើយ​ដែលខ្ញុំបារម្ភ ថា បើ​ខ្មែរនៅ​តែបែបហ្នឹង​ទៀត គឺខ្មែរយើង​នឹងហើយ​បំភ្លេច​ប្រពៃណីខ្លួន​ឯង​»។ អ្នកនាង បាន​បន្ថែមថា «យ៉ាង​ណាខ្ញុំ​​សប្បាយចិត្ត​ ឮកូនៗខ្ញុំគេនៅ​ទន្ទេញ​ចង់​ចេះសិល្បៈបុរាណ ទោះ​ម្តាយ​បារម្ភ​​ក៏​ដោយ»។ ​​ឮ