ម្ដាយឯណាមិនស្រស់ទឹកភ្នែក៖ នាយ ព្រែក ពោលពាក្យមួយឃ្លាទៅកាន់អ្ន​ក​ម្ដាយបង្កប់ន័យ

0
435

ភ្នំពេញ៖ នាយ ព្រែក កូនប្រុសពៅតារាជើងចាស់មានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ ស​ម័យ បុរាណ សម្ដែង កំប្លែង អាយ៉ៃ គឺយាយ យ៉យ ដែលឈរលើវិថីសិល្បៈតាមគន្លងអ្នកម្ដាយ ហាក់មិនធ្វើឲ្យគាត់អស់សង្ឃឹមឡើយ ខណៈដែលបុរសសង្ហារញញឹមស្រស់រូបនេះក៏រំ​លេ​ចរូបភាពបង្ហាញពីទំហំនៃក្ដីស្រឡាញ់ និងដឹងគុណ ទៅកាន់អ្នកមានគុណជារឿយៗ។ តួរយ៉ាងថ្មីៗ នាយ ព្រែក បានបង្ហាញរូបថតឱបថើប ម្ដាយតាំងតែពីខ្លួននៅកុមារភាព និ​ង​ពេលបច្ចុប្បន្ន ថែមទាំងបានភ្ជាប់នូវពាក្យពេចន៏មួយឃ្លាដែលអ្នកម្ដាយគ្រប់រូបប្រាថ្នាចង់ឮពីកូនៗថា «ស្នាមថើបរបស់កូនចំពោះម៉ែ ២០ឆ្នាំមុន និងបច្នុប្បន្នពិតជាខុសគ្នាឆ្ងាយណាស់ តែស្ថិតក្នុងអត្ថន័យតែមួយ គឺ (កូនស្រឡាញ់ម៉ែខ្លាំងបំផុត)»។

រំពេចពីលឺពាក្យពេចន៏មួយឃ្លានេះ បានធ្វើអោយបុរសញញឹមស្រស់ នាយ ព្រែក ទទួលបា​ន​នូវការកោតសរសើរថា ជាកូនកតញ្ញូ និងគោរពទៅដោយដំបូន្មានពីសំណាក់អ្នកជិតខា​ង ​និងពាក្យសរសើរគ្រប់មាត់ មិនថាអ្នកស្ថិតក្នុងចង្កោមសិល្បៈដូចគ្នា ក៏ដូចជាម​ហា​ជ​នអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកផងដែរ។ គួរបញ្ជាក់ដែរថា កន្លងមក យា​យ​ យ៉យ ធ្លាប់បង្ហើបប្រាប់ក្នុងកិច្ចសម្ភាសមួយ ជាមួយអ្នកសារព័ត៏មានកាលពីមួយរយៈពេលមុន ដោយអ្នកស្រីបានប្រាប់អោយដឹងថា«ក្នុងចំណោមកូនៗទាំងអស់មានចំណុចល្អខុស​ៗ​គ្នា ប៉ុន្ដែបើនិយាយពីទឹកចិត្តអាណិតស្រឡាញ់វិញ គឺអ្នកស្រីទោទន់ទៅកូនប្រុសពៅ នា​យ​ ព្រែក ខ្លាំងជាងកូនៗច្បង ព្រោះរូបគេតែងកតញ្ញូ ចំពោះម្ដាយជានិច្ច ថែមទាំងចេះរកប្រាក់មកឱ្យម្ដាយតាំងពីអាយុ ៧ឆ្នាំមកម្ល៉េះ»។

Comments