ដឹង ចន ច័ន្ទលក្ខិណា ជូនពរអ្វីដល់គូស្នេហ៍ នៅ សូនីតា ថ្ងៃខួបកំណើតអត់?

0
404

ភ្នំពេញ៖ ក្នុងឱកាសអបអរថ្ងៃខួបកំណើត និងឡើងដំណែងថ្មីរបស់គូស្នេហ៍តារាសម្ដែងស្រី ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងសិល្បៈ កញ្ញា នៅ សូនីតា គឺលោក ទិត្យ ថាវរិទ្ធ ដែលជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បី គេក៏ឃើញមានសិល្បករ សិល្បការិនីជាច្រើនចូលរួមផងដែរ។

ក្នុងនោះរួមមានវត្តមានតារាសម្ដែងចាស់វស្សា និងមានងារជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏រំលេចនូវពាក្យជូនពរបង្កប់ដោយអត្ថន័យលើបណ្ដាញសង្គមរបស់ខ្លួនថា«Happy birthday បងប្រុសជាទីគោរពអស់ពីបេះដូងថ្លើមប្រម៉ាត់របស់ប្អូន ប្អូនសូមជូនពរអោយបងជោគជ័យទាំងការងារពីមុនរហូតដល់បចុប្បន្ន និងតំណែងថ្មីរបស់បង និង សូមអោយបងមានសេចក្តីសុខសុភមង្គលក្នុងជីវិតគ្រួសារ និង សមាជិកថ្មីដែលនិងចូលមកជីវិតបងក្នុងពេលឆាប់ៗនេះ និង សូមអោយស្នេហារបស់បង និង ប្អូនស្រីមានភាពផ្អែមល្ហែមរហូត Thavrith Tith»។

យ៉ាងណាតាមរយៈរូបភាពបង្ហាញឡើងតាមរយៈបណ្ដាញសង្គមហាក់ស្ដែងឲ្យឃើញថាតារាសម្តែងរូបស្រស់ នៅ សូនីតា ចាប់ផ្តើមក្លាហានក្នុងការ បញ្ចេញមុខមាត់ ឈរប្រកៀកដៃជាសាធារណៈ ជាមួយលោក ទិត្យ ថាវរិទ្ធ ដែលជាគូស្នេហ៍ដោយគ្មានអ្វីត្រូវលាក់បាំង ភ្នែកទស្សនិកជនទៀតឡើយ។

Comments