ភ្ញាក់ផ្អើល៖ តារាថៃល្បី យាយ គ្រវីស​ក់​ ដឹកដៃបុរសសង្ហាចូលរោងជ័យហើ​យ​

0
429

ថៃ៖ រំលេចដល់ Net Idol អ្នកស្រី Sitang Buathong ដែលមហាជនស្គាល់តាមរយៈបណ្ដាញសង្គមថា យាយ គ្រវីសក់ បានសម្រេចដឹកដៃបុរសជាគូស្នេហ៍ចូលរោងការរួមគ្នាយ៉ាងស្របច្បាប់ ក្រោយពេលគូស្នេហ៍មួយគូនេះ បានទាក់ទង និងរួមរស់នៅជាមួយគ្នាជាង១០ឆ្នាំមកនេះ ដែលធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។

តែអ្វីដែលគួឲ្យចាប់អារម្មណ៍នោះ ថ្ងៃជ័យមង្គលតារាថៃរូបនេះក៏ឃើញថាមានការចូលរួមអបអរសាទរ ពីសំណាក់មហាជន និងអ្នកស្រលាញ់រាប់អានពួកគេទាំងពីរនាក់ បានឆ្លៀតទៅចូលរួមញ៉ាំងឲ្យកម្មវិធីក្នុងថ្ងៃពិសេសនេះ រឹតតែមានភាពសប្បាយរីករាយខ្លាំងឡើង។ រីឯសម្រាប់ពិធីមង្គលការរបស់ Net Idol ដ៏មានប្រជាប្រិយភាពប្រចាំប្រទេសថៃ យាយ គ្រវីសក់ និងស្វាមីរបស់អ្នកស្រីនាថ្ងៃម្សិលមិញនេះដែរ ក៏ត្រូវបានគេសង្កេតឃើញថាមានការរៀបចំពិធីយ៉ាងអធិកអធមថែមទៀតផង។

Comments