ល្មមៗបានហើយប្រុសៗ៖ សប្បាយជា​មួយស្រីភ្លេចប្រពន្ធកូនខ្ចី ទុកឱកា​ស​ឲ្យហើយមិនព្រមលៀងកំហុស

0
536

ភ្នំពេញ៖ រឿងរ៉ាវគ្រួសារ ឬក៏ជីវិតជាគូរ អ្នកខ្លះរស់នៅមិនចុះសំរុងគ្នាព្រោះខ្វះការអធ្យា​ស្រ័​យ​ អ្នកខ្លះទាស់ទែងគ្នាព្រោះរឿងប្រច័ណ្ធ យ៉ាងណាមិញមានប្រភពអាខោនហ្វេសប៊ុក Mss Nika មួយបានទម្លាយរឿងស្រីដណ្ដើមប្ដីគេយកទៅអោបរាល់ថ្ងៃ ទាំងដែលប្រពន្ធ និង​ប​ង​ប្អូនខាងប្ដីជេរយ៉ាងណាក៏មិនចេះឈឺឡើយ។ ក្នុងសារហែកកេរ្តិ៍ស្រីឥតខ្មាសយកប្ដីគេ​នោះ​​ នារីរូបស្រស់ម្ចាស់គណនី Mss Nika ដែលអះអាងខ្លួនថាជាប្អូនស្រីបានលើកឡើ​ង​ថា​«មុខមាត់ស្អាតបាទដែរតែអន់ចរិតយកប្ដីគេ ងែងយកប្ដីបងស្រីអញនឹងស្រួលមែន មីចុ​យ​ម្រាយ អញបងអញទុកពេលអោយងែងយូរហើយ ដើម្បីអោយងែងកែរខ្លួន តែងែងនៅរឹងងែងមិនចង់សុខខ្លួន ងែងកុំគិតថាធ្វើអីអញមិនដឹងណា»។

ដោយភ្ជាប់ជាមួយរូបភាពប្រពន្ធអង្គុយអោបកូន រីឯប្ដីដេកអោបស្រីថ្មីនោះក៏រៀបរាប់ទាំ​ង​កំហឹងទៀតថា «តែអញទុកពេលឲ្យងែងធ្វើបាបចិត្តបងស្រីអញច្រើនដងពេកហើយ មី​សំ​ភឹ​ងងែងវាចុយប្ដីគេហ្នឹងវាស្រួលណាស់មែន អាណិតម៉ែឪងែងដែលមានកូនស្រីក្រមុំ​តែ​ដើ​រ​​យ​កតែប្ដីគេចឹងល្អមុខម៉ែឪងែងណាស់ ចាំអញធ្វើអោយផ្អើលនៅកំពង់ចាមទៀត។ នៅ​មានទៀតងែងប្រុងខ្លួនអោយហើយទៅ ហើយងែងចង់ប្ដឹងបងស្រីអញទៀតហាស យី​មីតៃហោង»។ រំពេចពីលើកឡើងល្បីកក្រើកពេញបណ្ដាញសង្គមដូចនេះ មហាជនក៏អត់ប្រតិកម្មមិនបានទេ ដោយមានការលើកឡើងថា«ល្បីទៀតហើយសប្បាយជាមួយស្រីភ្លេចប្រពន្ធកូន គេទុកឱកាសឲ្យកែខ្លួនហើយមិនចង់ ចង់ល្បី»។

Comments