អុញនោះ៖ តាន់ គឹមសួ ចប់សិក្ខា​ប​ទ​​បដិបត្តិធុតង្គភ្លាមចេញ​សារ​រិះ​គ​ន់​បទចម្រៀងថ្មី ថេ ណា កប់ៗ(មានវីដេអូ)

0
231

ភ្នំពេញ៖ ផលិតកររឿងអប់រំខ្លីៗលោក តាន់ គឹមសួរ ក្រោយត្រឡប់ពីសិក្ខាបទបដិបត្តិធុត​ង្គរំងាប់​ចិត្តឲ្យស្អប់ ដោយប្រកាសផ្អាកធ្វើសង្គ្រាមពាក្យសម្ដីលើបណ្ដាញសង្គមមួយរយៈនោះ ស្រាប់តែទ្រាំមិនបានជាមួយចម្រៀងថ្មីមួយបទរបស់លោក ថេណា ដែលមានចំណងជើង​ថា​ “អេម”បង្កប់ឃ្លោងឃ្លា រៀបរាប់ពីគូស្នេហ៍មួយគូ បានរួមរក្ស័គ្នាក្នុងបន្ទប់រៀនក៏ប​ញ្ចេ​ញ​សារប្រតិកម្មភ្លាម។

ដោយជំនួបបទចម្រៀងដ៏ល្បីមួយបទនេះទើបតែចេញបានមួយយប់ ក៏មានអ្នកទស្សនា​យ៉ា​ងច្រើនផងនោះលោក តាន់ គឹមសួរ បានពោលឡើងថា«ចប់សិក្ខាបទបដិបត្តិធុតង្គភ្លា​ម មានការងារធ្វើភ្លាមតែម្តង។ អាយដលដ៏ល្អ ដ៏ស្រគត់ស្រគំរបស់ខ្ញុំងាប់បាត់ហើយ សុ​ខ​ចិត្តថោកដើម្បីបានលុយពី YouTube ឆ្កែសុទ្ធ អញមិនខ្វល់ អាណាថាអីក៏ថាទៅ ឲ្យតែបានលុយ»។ យ៉ាងណាបទចម្រៀងដ៏ល្បីមួយបទនេះ ត្រូវបានអ្នកសិល្បៈ ក៏ដូចជាមហា​ជន​ជាច្រើនលើកយកមកធ្វើជាប្រធានបទរិះគន់រូបលោកមិនសំចៃមាត់ផងដែរ។

Comments