ភ្នំពេញ៖ រាត្រីថ្ងៃទី០៣ វិច្ឆិកានេះ ក្នុងស្ថានភាពដ៏មមាញឹករបស់តារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងការច្រៀងរាំជូនទស្សនិកជនរាប់ម៉ឺននាក់កំពុងទស្សនាលើឆាកប្រគុំតន្រ្តីស្រាបៀរហ្គេនបឺត នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ។ បន្ទាប់ពីតារាចម្រៀងដ៏ល្បីរូបនេះ ចុះពីលើឆាក រំពេចនោះ ក្រុមអ្នកគាំទ្ររបស់លោក បានធ្វើ Surprise ខួបកំណើតឲ្យនៅក្រោយឆាកប្រគុំតន្ត្រីតែម្តង ។

ក្នុងសកម្មភាព Surprise ខួបកំណើតរបស់តារាចម្រៀងដែលបងប្រុសជាអ្នកនិពន្ធដ៏ចំណាន ខេមរៈ សិរីមន្ត មានសភាពអ៊ូអរ អមនឹងការថតរូបទុកជាអនុស្សាវរីយ៍ ជាដើម ។ ឆ្លៀតក្នុងឱកាសនោះ តារាចម្រៀងដែលមានភាពអាថ៌កំបាំងខ្លាំង ខេមរៈ សិរីមន្ត បានថ្លែងអំណរគុណដល់បងប្អូនមិត្តអ្នកគាំទ្រទាំងអស់ ដែលបាន Surprise ខួបកំណើតនារាត្រីនេះ ។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំតារាចម្រៀង​ ខេមរៈ សិរីមន្ត ត្រូវបានអ្នកគាំទ្រធ្វើខួបកំណើតឲ្យមិនដែលអាក់ខានឆ្នាំណាមួយឡើយ ៕