សូដា នីតា រសាយភាព​ហ្មងសៅ​ជីវិត​​គ្រួ​សារទេ ដង្ហោយសុំម​ហាជ​នម្នាក់១ដុល្លារដើម្បីជួយ

0
269

ភ្នំពេញ៖ប៉ុន្មានថ្ងៃចុងក្រោយនេះ នាង សូដា នីតា តារាសម្តែងនិងចម្រៀង បានធ្វើឲ្យ​ម​ហា​​ជនមិនតិចទេ ដាក់អារម្មណ៍អាណិតនាង ខណៈនាងរំលឹក​ជីវិតតស៊ូក្នុង​គ្រួសារ​ចិត្ត​ម្តាយប្អូនៗនិងក្មួយជិត២០នាក់ រយៈ២០ឆ្នាំមកនេះ ទាំងសារដ៏ស្រងេះស្រងោយនោះ នា​ងក៏រំលឹកសារអង្វម្តាយកុំធ្វើឲ្យមួយឲ្យនាងពិបាកចិត្តបន្ថែម។រំពេចនេះទៀត តា​រា​ស្រី​រែកអម្រែកគ្រួសារ២០ឆ្នាំលើស្មាមិនអ្នកជួយសម្រាល ក៏ចេញសារថ្មីទទួចមហា​ជនជួយ​ស​ម្រួលថវិការម្នាក់សុំមួយដុល្លារធ្វើការងារសង្គមមួយ។

ក្នុងសារថ្មីរំលេចក្តីអាណិតដល់មនុស្សថ្មី ក្រៅរង្វង់គ្រួសារ នាង សូដា នីតា បានរៀ​បរា​ប់​​នៅលើគណនីហ្វេសប៊ុកនាងយ៉ាងដូច្នេះថា« នាងខ្ញុំ សូដា នីតា ចង់ចេញជាវីដេអូក្លិបខ្លី ចង់សុំរៃអង្គា​សប្រាក់ បង​ប្អូន​ត្រឹ​ម​​ ក្នុង១នាក់ ១ដុល្លារ ២ដុល្លារ ដើម្បីប្រមូ​លថវិការ​បាន​យ​កទិញ ស្រោមដៃជរ័ នឹង ស្បែ​កជើងជរ័កវែង សំរាប់ចែកអោ​យបងប្អូនដែ​លគាត់ធ្វើកា​រខាងប្រមូលសំរាមក្នុងប្រទេ​ស​យើងគ្រប់ៗគ្នា« យកទៅចែកដល់ក្រុមហ៊ុនតែម្តង»។

តារាស្រីបង្ហាញពីការលែងបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីតែអនាគតក្រុមគ្រួ​សាររូបនេះ​បន្ត​អះ​​​​​​អាងថា «នាងខ្ញុំពិតជាអាណិតពួកគាត់ដែលធ្វើការប្រមូលសំរាមដោយដៃទទេរ បែ​ប​នេះ​ណាស់ថ្ងៃនេះពួកគាត់មិនឈឺ ពួកគាត់មិនគិត តែថ្ងៃក្រោយពួកគាត់ឈឺ ពួកគាត់​ប្រ​ហែលមិនមានថវិការព្យាបាលឡើយ ព្រោះមេរោគដែលជ្រាបចូលតាមក្រចដៃនឹង ខ្យ​ល់​ដង្ហើម គឺពិតបំផ្លាញសុខភាពដោយមិនដឹងខ្លួនបើបងប្អូនគ្រាំទ្ររស៊ែរផង»។ ក្នុងនោះ​នា​ង​ក៏បញ្ជាក់ដែរថា«ខ្ញុំនឹងធ្វើដូចខាងលើសុំពីបងប្អូន ហើយខ្វះខាតប៉ុន្មាន នាង​ខ្ញុំនឹ​ងប​ន្ថែ​មប្រាក់ផ្ទាល់ខ្លួនការពិតរឿងឯកសណ្ឋាននឹងស្រោមដៃស្បែកជើងគឺត្រូវក្រុមហ៊ុនអ្នកទិញ​ចែ​កអោយពួកគាត់ តែបើក្រុមហុ៍នគិតមិនដល់ មានតែ នាងខ្ញុំ នឹង បងប្អូន​ជួយពួ​កគា​ត់ដើម្បីសុខភាពពួកគាត់« បញ្ជាក់ នាងខ្ញុំនៅមិនទាន់ដឹងទេថា តើពួកគាត់ធ្វើការ​ខាងប្រ​មូ​ល​​សំរាមមានប៉ុន្មានាក់នោះទេ»៕

Comments