ភ្នំពេញ៖ កម្មវិធីប្រឡងបវរកញ្ញា Miss Global ដែលប្រារព្ធឡើងស្របថ្ងៃអុំទូក ដែលប្រជុំដោយហ្វូងមនុស្សកុះករ នៅត្រើយខាងកើតទមន្លេចតុមុខ ដែលស្ថានីយទូរទស្សន៍ហង្សមាសជាអ្នករៀបចំកម្មវិធីនេះទាំងស្រុង ។ នាព្រឹកមិញថ្ងៃទី០៥ វិច្ឆិកានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Kao Seiha” បានបង្ហោះសារពាក់ព័ន្ធនឹងរឿងប្រឡងបវរកញ្ញានេះថា “ឈុតតំណាងជាតិនេះជារបស់ហាងប៉ារ៉ឌី ហើយបង ចន ច័ន្ទលក្ខិណា ធ្លាប់ពាក់បង្ហាញរួចហើយកាលពីប៉ុន្មានឆ្នាំនៅកម្មវិធីដើរម៉ូដរបស់ហាងប៉ារ៉ាឌីនៅកោះពេជ្រ” ។

ប៉ុន្តែមហាជនជាច្រើនបានខមមិនបដិសេដថា ឈុតនេះគ្រាន់តែម៉ូដស្រដៀងគ្នា តែមិនមែនឈុតសំលៀកបំពាក់តែមួយនឹងអ្នកនាង ចន ច័ន្ទលក្ខិណា ទេ ។ ខណៈពេលនេះ មហាជនគ្រប់មជ្ឈដ្ឋាន កំពុងសង្ឃឹមថា បវរកញ្ញាកម្ពុជា យស ប៉ូលីណា នឹងទទួលបានការគាំទ្រច្រើនដាច់គេ ក្រោយគ្រងឈុតតំណាងជាតិមួយនេះ ៕