រំភើបចិត្តណាស់ ៖ នៅ ណាវីន មកដល់ទឹកដីកំណើតទាំងញញឹម ក្រោយវះកាត់ប្តូរក្រលៀនជោគជ័យ

0
441

ភ្នំពេញ ៖ ស្ថិតក្នុងវេលា គ្រាជួបទុក្ខព្រោះក្នុងខ្លួនកើតជំងឺក្រលៀនធ្ងន់ធ្ងរ តារាស្រីនាង នៅ ណាវីន ហៅ អាជ្រុយ​ តែង​អស់សង្ឃឹមក្នុងជីវិត​ ដ្បិត​គិត​ថាមិនអាចបន្តដំណើរ​ទៅមុខ និង​ពិបាក​ទ្រាំជាមួ​យជំងឺ​ដែលត្រូវ​ការខ្ទង់ចំណាយច្រើន ប៉ុន្តែ​ដោយមាន​ការឧបត្ថម្ភ​ពីសំណាក់​សមាគមសិល្បករខ្មែរ និងសប្បុរសជន នាងក៏បានលក់​របស់មានតម្លៃ យកប្រាក់​ហោះ​ទៅព្យាបាលវះកាត់ប្តូរ​ក្រលៀនដែលខូចទាំ​ងសងខាងនៅប្រទេស​ឥណ្ឌាដោយ​ជោគជ័យ។

ក្រៅពីដំណឹងដ៏សាទរ​នៃជោគជ័យ​ក្នុងការវះកាត់ប្តូរក្រលៀននោះ កាលពីម្សិលមិញនេះ​ពោលគឺថ្ងៃទី១០ កុម្ភៈ ណាវីន បាន​មកដល់ទឹកដីកំណើតវិញ​ជាមួយស្នាមញញឹម​គួរឲ្យ​ត្រេកអរ ខណៈនាងបានប្រាប់ឲ្យដឹងថា​ការចេញទៅព្យាបាល​នៅទីនោះ​អស់រយៈពេល​ជាង២ខែ ឯខ្ទង់ចំណាយនោះគឺជិត៥ម៉ឺនដុល្លារឯណោះ ប៉ុន្តែបើទោះបីជាជោគជ័យ​ក្នុងការ​វះកាត់​តែនាងត្រូវការពេលវេលា​សម្រាករហូត​៥ខែ​ដើម្បីថែសុខភាព​ និងអាច​ចេញ​សម្តែង​ដើម្បី​រកចំណូល​ផ្គត់ផ្គង់​ជីវភាព និងទប់ទល់​ការចំណាយបន្ថែមលើជំងឺនាង ព្រោះត្រូវ​ប្រើថ្នាំ​ពេញមួយជីវិត​។

Comments