ស្នងការក្រុង ស ថេត ដាក់ចេញ​គោលការណ៍ក្តៅដោះស្រាយបញ្ហាចរាចរណ៍​កកស្ទះក្នុងក្រុង

0
267

ភ្នំពេញ ៖ នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញ បាន​ឲ្យដឹងដំណឹងគួរសាទដល់បងប្អូន​ពលរដ្ឋដែលកំពុងរស់នៅ និងធ្វើដំណើរក្នុង​ក្រុង​ភ្នំពេញ ទាំង​​អស់ លែងព្រួយបារម្ភ​បញ្ហាប្រឈម​ដ៏រីងរៃគឺស្ទះចរាចរណ៍។ លោកស្នងការ​ថ្មីល្បី​សាម​ញ្ញ ស ថេត បានឲ្យដឹងបែបនេះថា «ពេលនេះ លែងព្រួយ​បារម្ភ​បញ្ហា រឿង​កក​ស្ទះ​ចរាច​រណ៍ ក្នុងក្រុងភ្នំពេញ ទៀតហើយ សម្រេច​បង្កើត​ក្រុមអន្តរាគមន៍​ពិសេ​ស​សម្រាប់ដោះ​ស្រាយ​​បញ្ហាកកស្ទះចរាចរណ៍​ចំនួន៣ក្រុម​ ដោយមានកា​រឯក​ភាពពីគណ:​បញ្ជាការ​ឯកភា​ពសាលារាជធានីភ្នំពេញ»។

ឯកឧត្តម ស ថេត ក៏បានបន្ថែមទៀតពីតួនាទីរបស់ក្រុមពិសេសនេះយ៉ាងម៉ឹងម៉ាត់ថា «ក្រុម​នេះ​ នឹង​ចល័តទៅគ្រប់គោលដៅដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ ទប់ស្កាត់​ការជិះ​បញ្រ្ចាស​​នៅម៉ោងកកស្ទះ​ សុំអោយកម្លាំងសម្រួលចរាចរណ៍ពេល​ស្ទះខ្លាំងអោយ​បាន​​ធូរស្បើយ​ មិនត្រូវឈរលើថ្នល់មើលការកកស្ទះឡើយ ត្រូវជិះម៉ូតូចល័ត​ទៅគ្រប់​កន្លែង​​ដែលស្ទះ​ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ ត្រូវត្រៀមខ្លួន​ជានិច្ចនៅ​តា​ម​ច្រក​ចេញ​រាជធានី​ភ្នំពេញ​នៅពេល​មានពិធីបុណ្យជាតិសំខាន់ៗ ត្រូវលុបបំបាត់​សក​ម្មភា​ពពួន​ស្ទាក់ដើម្បី​​ចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍ នឹងមានបំប៉នវគ្គសិក្សា​ដល់​មន្រ្តី​​នគរបាល​ចរាចរណ៍ មិនត្រូវពិន័យលើសកាលកំណត់ មិនត្រូវឆ្លើយ​ដាក់​កូនចៅ​ពេល​​មានបញ្ហា ត្រូវកែ​ជាបន្ទាន់​នៅពេលពលរដ្ឋបត់ស្តាំទោះស្តុបឡើង​ពណ៍ក្រហមក៏​ដោយ​ មិនត្រូវពិ​ន័យឡើយ»។

Comments