ខេម ចេញបទថ្មី រួម មាស សុខ​សោ​ភា បញ្ចប់មន្ទិលដើរចេញ​ពីថោនគ្មានស្រណោះ (មានវីដេអូ)

0
332

ភ្នំពេញ ៖ មួយរយៈចុងក្រោយមកនេះតារាចម្រៀងប្រុស​លោក ខេម តែង​លើកយកបទ​មរតកដើម​មកបកស្រាយ​ឡើងវិញ និងតែងទទួលបានការគាំទ្រ រហូតត្រូវ​មជ្ឈដ្ឋានជា​ច្រើន​បាន​កើតមន្ទិល​ឆ្ងល់​ថា ពុំដែល​ឃើញ​អ្នកចម្រៀងនេះ​ចេញបទថ្មីលើទ្រនំថោន សោះ ឬ​​​បាន​វេចសម្ពាយស្ពាយ​អីវ៉ាន់ ចុះចេញពីទ្រនំធ្លាប់ផ្តល់ក្តីសុខ​ឲ្យរាប់ឆ្នាំបាត់​ទៅហើយ។

យ៉ាងណាមិញក្រោយកើតចិត្តសង្ស័យ​ពីអ្នកគាំទ្រ​យ៉ាងដូច្នេះ ក៏ស្រាប់តែនៅយប់ថ្ងៃ​ទី១១ កុម្ភៈ នេះតារាចម្រៀងសម្លេងស្អក ក៏បានបញ្ចេញបទថ្មី​ បកស្រាយ​រួម មាស សុខ​សោភា យ៉ាងពិរោះ ព្រម​ដោយ​បានបញ្ជាក់ខ្លីថា «ទៅ​មួយ​បទ​ទៀត​ហើយ (ឥទ្ធិ​ពលស​ង្សារ​ចាស់) យ៉ាង​ណា​ដែរ​បង​ប្អូន​មួយ​​បទ​នេះ ថ្មីថ្មី​ក្តៅ​ក្តៅ ច្រៀង​​ដោយ ខេម និង មាស សុខ​សោភា»។

យ៉ាងណាមិញ​ក្រោយការចេញបទថ្មី​​ក្នុងផលិត​កម្មថោន នេះក៏ត្រូវបានអ្នកគាំទ្រ​​ដក​ដង្ហើមធូរទ្រូងបន្តិច ដ្បិតជាសញ្ញាវិជ្ជមានបង្ហាញថាតារាចម្រៀងមកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ នៅក្នុងផលិតកម្មចាស់ដដែល​ ស្របពេល​អ្នកគាំទ្រ​ស្មោះម្នាក់​បានខមិនទាំង​ភាពជឿជាក់​ថា «បទបងខេម ពិតជាពិរោះណាស់ មិនថាបុរាណ ឬសម័យឡើយ ខ្ញុំគាំទ្រជានិច្ច»។

ជំរា​បសួ​របាទ 🙏🙏🙏🙏🙏ទៅ​មួយ​បទ​ទៀត​ហើយ (ឥទ្ធិ​ពលស​ង្សា​ចាស់) 🎼🎼🎼យ៉ាង​ណា​ដែរ​បង​ប្អូន​មួយ​បទ​នេះ ថ្មីថ្មី​ក្តៅ​ក្តៅ 🎼🎼🎼ច្រៀង​ដោយ ខេម និង មាស សុខ​សោភានិពន្ធ​បទ​ភ្លេង Tho meet ទំនុកច្រៀ​ង​និង melody ម៉ា​និត្ត វីរ៉ា​យុទ្ធ

បាន​បង្ហោះ​ដោយ Khem Town official នៅ ច័ន្ទ 11 កុម្ភៈ 2019

Comments