កម្មវិធីល្អណាស់៖ ចន ច័ន្ទលក្ខិណា និង ហេង ឡុង បង្ហាញកម្មវិធីលើកស្ទួយសិល្បៈជនពិការ

0
123

ភ្នំពេញ៖ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា និងប្រធានសមាគមសិ​ល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង កំពុងធ្វើការរៀបចំកម្មវិធីសិល្បៈមួយសម្រា​ប់​ជួ​យលើកទឹកចិត្តដល់បងប្អូនជនពិការក្នុងឱកាសលើកស្ទួយ និងជំរុញទឹកចិត្តអ្នក​ស្រ​លា​ញ់វិស័យសិល្បៈ។

ដោយនៅលើបណ្ដាញសង្គមអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហាញឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះដែរថា«ខ្ញុំកំពុងរៀបចំផលិតកម្មវិធីសិល្បៈមួយសម្រាប់លើកទឹកចិត្តបងប្អូនជនពិការដែលពួកគាត់មាននិស្ស័យសិល្បៈ សូមបងប្អូនជួយគាំទ្រលើកទឹកចិត្តពួកគាត់ផង កុំអោយពួកគាត់ឯកោនិងមានការ Live ជូនបងប្អូនទស្សនាក្នុងពេលឆាប់ៗនេះក្នុងផេក ទូរទស្សន៍សិល្បៈ»។ យ៉ាងណារំលេចពីទឹកចិត្តស្រលាញ់សិល្បៈ លើកស្ទួយវប្បធម៌ និងជួយសម្រេចបំណងដល់ជនពិការដែលស្រលាញ់សិល្បៈនោះក៏ធ្វើឲ្យបណ្ដាមហាជនបង្ហាញនូវក្ដីពេញចិត្តជាខ្លាំងដោយពោលឡើងថា«អំពើល្អមិនសាបសូន្យ»។

Comments