មានរឿងអី៖ ផន ស្រីខួច រំលឹកជីវិតចុះឡើងដូចកាំជណ្ដើរ

0
192

ភ្នំពេញ៖ តារាចម្រៀង ផន ស្រីខួច បានរំលេចពាក្យពេចន៍បង្ហាញពីអត្ថន័យជីវិតអមជា​មួ​យរូបមួយសន្លឹកថា«ជីវិតមនុស្សយើងមានឡើងមានចុះដូចកាំជណ្ដើរចឹង ម្ដងគេម្ដង​យើ​ង បើឃើញគេល្អក៏ជួយអបអរទៅ ឃើញគេធ្លាក់ជ្រៅក៏កុំសើចយំគេ មនុស្សម្នាក់ៗមានចំនុចល្អនឹងអាក្រក់រៀងៗខ្លួន ការពិតពិភពលោកនេះស្រស់បំព្រងណាស់ ប៉ុន្តែមនុស្សទេដែលធ្វើឲ្យវាអាប់អួរ រឿងអាក្រក់គិតបានបានចុះរឿងល្អហេតុអ្វីគិតមិនបាន?។

តារាចម្រៀងស្រែកខ្ពស់រូបនេះបន្តទៀតថា«ខ្ញុំជឿថា មនុស្សណាក៏មានគោលដៅជីវិត ប៉ុ​ន្តែ​ធ្វើជាមនុស្សកុំលោភលន់ពេកក៏កុំអត់ពេកដែរសូមលើកទឹកចិត្តឲ្យអ្នកដែលបាក់ទឹកចិត្តទាំងអស់ត្រឡប់មកក្រោកឈរនឹងតស៊ូជំនះរាល់ឧបសគ្គទាំងអស់ដែលយើងបានឆ្លងកាត់ឲ្យផុតដឹងថាវាមិនងាយស្រួល ប៉ុន្តែStep by stepbelieve me អ្វីក៏ដោយវាអាស្រ័យលើការតាំងចិត្ត មិនទាន់ធ្វើមិចក៏ថាមិនកើត time to short,life to short ប្រើជីវិតមួយនេះឲ្យមានន័យកុំភ្លេចស្រលាញ់ខ្លួនឯងណា»។ យ៉ាងណាពាក្យពេចន៍រំឡើងរបស់តារារូបនេះហាក់ចង់តាសតឿនស្មារតីខ្លួនឯងឲ្យក្រោកឈរឡើងតស៊ូជំនះរាល់ឧបសគ្គដើម្បីឆ្លងទៅរកភាពជោគជ័យ។

Comments