ល្មមភ្ញាក់ខ្លួនហើយប្អូន៖ ហេង ឡុង ថា ថេ ណា និង ចំប៉ីខ្មៅ ល្មមទទួលកំហុស

0
468

ភ្នំពេញ៖ លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមបង្ហាញនៅលើបណ្តាញសង្គមក្នុងន័យប្រៀបធៀបថា«ចំប៉ីខ្មៅ និងម្ចាស់បទ”អេម”ម្នាក់ដៀលជាតិសាសន៍ខ្លួនឯង ម្នាក់ទៀតជាន់ពន្លិចវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្លួន ព្រោះតែវង្វេងជាមួយប្រជាប្រិយភាព ឬផលប្រយោជន៍ផ្ទាល់ខ្លួន»។

លោក ហេង ឡុង បន្តថា«អ្វីដែលខ្ញុំមានការសោកស្តាយនោះ គឺប្អូនទាំង២នៅក្មេងកំ ពុ ង ពោរពេញដោយថាមពល និងគំនិតបញ្ញា សង្ឃឹមថាប្អូនទាំង២ ទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយកែប្រែចូលរួមចំណែកបញ្ចេញនូវទេពកោសល្យនិងគំនិតវិជ្ជមាន ឬសិល្បៈដែលមានប្រយោជន៍ដល់សង្គមជាតិវិញ។ លោក ហេង ឡុង ទទូចថា «មហាជនក៏គួរគប្បីស្តីបន្ទោសត្រឹមបុគ្គលទាំង២បានហើយ កុំឡើយត្មេះដៀលដល់ឪពុកម្តាយឬក្រុមគ្រួសាររបស់គេអី»។

Comments