ភ្នំពេញ៖ ស្ត្រីដំបូងរបស់កម្ពុជា កញ្ញា ប៊ី សុធារី អាយុ ១៩ឆ្នាំ តំណាងឲ្យបវរក​ញ្ញា​ចក្រ​វា​លក​ម្ពុជា គ្រោង​នឹ​ងចា​កចេ​ញ​ពី​ប្រទេ​សក​ម្ពុ​ជា​ នៅថ្ងៃ​ទី៩​ ខែ​វិ​ច្ឆិកា​ ខាងមុ​ខនេះ ទៅប្រគួតបវរកញ្ញា ​Miss Universe ឆ្នាំ២០១៧ ដែលប្រារព្ធឡើ​ង​នៅថ្ងៃទី​២៧ ខែវិ​ច្ឆិកា ឆ្នាំ២​០​១៧ នាទី​ក្រុ​ង ឡាសវេ​ហ្កា​ស សហ​រដ្ឋ​អា​មេ​រិក ។

ក្នុងព្រឹត្តិការណ៍ប្រគួតដ៏អស្ចារ្យមួយនេះ កញ្ញា ប៊ី សុ​ធា​រី បា​ន​ត្រៀ​ម រ៉ូប​ប្រណិ​ត​ៗ​ ដែល​កា​ត់ម៉ូ​ត​ថ្មី​ៗ ជាង​១០ឈុ​ត ព្រ​មទាំ​ងស​ម្លៀ​ក​បំពា​ក់​ពា​ក់​ប្រចាំ​ថ្ងៃ ជាពិ​សេ​ស ឈុតផ្លូវការប្រពៃណីជាតិ ដែលបវរកញ្ញាចក្រវាលកម្ពុជានឹងនាំយកទៅកាន់ សហរដ្ឋអាមេរិក គឺមានឈ្មោះថា “មហាហង្សបាពួន” ដែលបង្កើតឡើងពីបញ្ជូល រចនាបថប្រាសាទបាពួន និងសត្វហង្ស ។ ឈុតដ៏ពិសេសនេះនឹងត្រូវបង្ហាញនៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ ដែលជាថ្ងៃប្រកួតឈុតប្រពៃណីជាតិស្អាតបំផុត​ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០១៧ ៕